សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងចែកស្រូវពូជ ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង៥០០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យ!
បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃអាទិត្យ ១៣ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត ចុះរៀបចំសណ្តាប់ធ្នាប់ និង ការពារសុវត្ថិភាពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលនិងចែកពូជស្រូវស្រាលមិនប្រកាន់រដូវ( សែនក្រអូប ) ដល់កសិកររងគ្រោះដោយទឹកជំនន់ ចំនួន៥៥២៤គ្រួសារ ក្នុង១គ្រួសារទទួលបានស្រូវ ១០០គីឡូក្រាម និងអំណោយឃីតមួយចំនួន ថវិកា…
