Category: ព័ត៌មានជាតិ

ណុប ប៊ុនហ៊រ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅថ្ងៃសុក្រ ១១ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងឱកាសនោះ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

ពាណិជ្ជកម្មរបស់កម្ពុជាជាមួយឥណ្ឌាកើនឡើង ១៩ភាគរយ

ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាបានកើនឡើង ១៩ ភាគរយក្នុងឆ្នាំ ២០២៥ និងឈានដល់តម្លៃសរុប ៤១០ លានដុល្លារ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនស្មើគ្នាទេ ដោយការកើនឡើងយ៉ាងខ្លាំងនៃការនាំចូលត្រូវបានទូទាត់ដោយការធ្លាក់ចុះនៃការនាំចេញ។ យោងតាមទិន្នន័យពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ការនាំចូលបានកើនឡើង ៣៨ ភាគរយដល់ ២៦៣ លានដុល្លារក្នុងអំឡុងឆ្នាំនេះ ដែលបង្ហាញពីតម្រូវការកើនឡើងនៅក្នុងប្រទេសកម្ពុជាសម្រាប់ទំនិញឥណ្ឌា។ ការនាំចូលសំខាន់ៗរួមមាន ឱសថ គ្រឿងចក្រ វាយនភណ្ឌ និងផលិតផលកសិកម្ម ជាវិស័យដែលឥណ្ឌារក្សាសមត្ថភាពនាំចេញបានរឹងមាំ។ ការកើនឡើងគួរឱ្យកត់សម្គាល់នេះបង្ហាញពីតួនាទីកាន់តែធំរបស់ឥណ្ឌាជាអ្នកផ្គត់ផ្គង់នៅក្នុងទីផ្សារដែលកំពុងពង្រីករបស់កម្ពុជា។ ផ្ទុយទៅវិញ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌាបានធ្លាក់ចុះ…

ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៨៧%។

ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៨៧%។ ខ្ញុំសង្ឃឹមថាការបើកឱ្យធ្វើចរាចរណ៍សម្រាប់ស្ពាននេះក្នុងពេលឆាប់ៗនេះ នឹងរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក និងជីវភាពរស់នៅរបស់ប្រជាជន។ Glad to know that the Cambodia-China Mekong Kratie Friendship Bridge in Kratie Province is 98.87% completed. Looking forward to its early opening to…

ពន្ធនាគារខេត្តកណ្តាលស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិតក្នុងពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦ ចំនួន៣៣នាក់ មានស្រី៤នាក់ ។

(ខេត្តកណ្តាល)៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានស្នើអោយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យ និងពិភាក្សាអោយបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិតដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួនអោយក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដកអាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល។ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំពិនិត្យស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ…

ពលរដ្ឋរាប់រយគ្រួសារចេញពីជំរំភៀសសឹកស្រីស្នំទៅកាន់ជំរំសុវត្ថិភាពថ្មី

ពលរដ្ឋរាប់រយគ្រួសារចេញពីជំរំភៀសសឹកស្រីស្នំទៅកាន់ជំរំសុវត្ថិភាពថ្មី ពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងជំរំសុវត្ថិភាពស្រុកស្រីស្នំ ខេត្តសៀមរាប បានបន្តជម្លៀសចេញទៅកាន់ជំរំភៀសសឹកថ្មី ក្រោយពេលទាហានថៃទម្លាក់គ្រាប់នៅជិតអូរជីក ព្រំប្រទល់ខេត្តសៀមរាប និងឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៥ ខែធ្នូនេះ។ តាមប្រភពពីមន្រ្តីសាលាស្រុកស្រីស្នំ បានឱ្យដឹងថា ក្រោយមានហេតុការណ៍ទម្លាក់គ្រាប់នៅតំបន់អូរជីក ព្រំប្រទល់ស្រុកស្រីស្នំ និងស្រុកចុងកាល់នៅម៉ោង១០ព្រឹកថ្ងៃទី១៥ ខែធ្នូ ពលរដ្ឋដែលកំពុងស្នាក់នៅតាមជំរំភៀសសឹកក្បែរតំបន់នោះ មានភាពភ័យខ្លាច និងរត់ជម្លៀសទៅកាន់ជំរំសុវត្ថិភាពផ្សេងទៀត ក្នុងនោះមកស្រុកក្រឡាញ់ ស្រុកពួក និងចំនួនមកកាន់ក្រុងសៀមរាប។ អភិបាលស្រុកស្រីស្នំ លោក ហ៊ន់ ឫទ្ធិ បានបញ្ជាក់ថា ជនភៀសសឹកទាំងនោះ បានចេញពីជំរំវត្តគោកក្រោល និងជំរំវត្តជ្រោយនាងងួន ហើយអាជ្ញាធរបានសម្របសម្រួលធ្វើចរាចរណ៍នៅតាមដងផ្លូវជូនពួកគេផងដែរ។…

ភ្នំពេញ)៖ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចឃាត់ខ្លួន បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ភ្នំពេញ)៖ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចឃាត់ខ្លួន បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោយលោកចៅសង្កាត់រូបនេះ បានតេទារលុយពីនារីជួញដូរគ្រឿងញៀនម្នាក់ចំនួន១លានរៀល។ ដោយឡែកនារីដែលជាអ្នកជួញដូរគ្រឿងញៀនឈ្មោះ ស៊ុយ ជីវ៉ា ហៅតុក ក៏ត្រូវបានចាប់បញ្ជូនទៅតុលាការផងដែរ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក វ៉ា សារ៉ង…

លោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ អញ្ជើញ​ប្រកាស​តែងតាំង​មុខតំណែង​អ​ធិការ​នគរ​បាល​ក្រុង​ច្បារមន​ …

លោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ អញ្ជើញ​ប្រកាស​តែងតាំង​មុខតំណែង​អ​ធិការ​នគរ​បាល​ក្រុង​ច្បារមន​ ……………… នៅរដ្ឋបាលក្រុងច្បារមន​ នារសៀ​ល​ថៃ្ងទី​៣០​ ខែតុលា​ ឆ្នាំ២០២​៤​ លោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នង​កា​រ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានអញ្ជើញ​ពិធី​ប្រកាស​តែងតាំ​ង​មុខតំ​ណែ​ង​ អ​ធិការ​នគរបាល​ក្រុង​ច្បារ​មន​ ថ្មី​ ដោ​យមាន​ការ​ចូលរួម​ពី​លោ​ក​ លោកស្រី​ ស្នងការរង​ ទ​ទួ​ល​ដឹកនាំ​ទិសក្រុងច្បារ​មន​ លោក​ស្នងការ​រង​ ទទួ​ល​ផែនការ​ងារ​ជំនា​ញ​ លោ​ក​អ​ភិបាល​ក្រុង​ច្បារមន​ លោកប្រធាន​ក្រុមប្រឹក្សា​ក្រុង​ច្បារ​មន​ លោកអធិការ​នគរបាល​ក្រុង​ ស្រុក​ លោកមេបញ្ជាការ​កងរាជអា​វុធហត្ថ​ មេបញ្ជាកា​រតំបន់ប្រតិបត្ដិការសឹករងក្រុងច្បារ​មន​ លោក​អធិ​ការ​រង​ចំណុះក្រុងច្បារមន​ លោក​នា​យ​…

ល្បែងមាន់ជល់online ក្នុងក្រុងសៀមរាបបើកលេងយ៉ាងអនាធិបតេយ្យមិនរំខានដល់សមត្ថកិច្ចហាក់ត្រូវដងត្រូវផ្លែ។

ល្បែងស៊ីសងមាន់ជល់អនទ្បាញក្នុងក្រុងសៀមរាប កំពុងបើកលេងយ៉ាងពេញបន្ទុកគ្មានរំខានដល់សមត្ថកិច្ច ខណះ អាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ ហាក់ត្រូវដងត្រូវផ្លែ…. សៀមរាប៖ ល្បែងស៊ីសងមាន់ជល់តាមអនឡាញជាច្រើនកន្លែង កំពុងបើកលេងយ៉ាងពេញបន្ទុកស្ថិតនៅក្នុងភូមិ ខ្នារ សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ជាច្រើនទីតាំងយ៉ាងអាណាធិបតេយ្យ មិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ។ សមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ មិនមានវិធានការបង្ក្រាបទាល់តែសោះ ហាក់បីដូចជាត្រូវដងត្រូវផ្លែ។ ប្រភពបានទម្លាយឱ្យដឹងថា ល្បែងស៊ីសងទាំងនោះដែលកំពុងបើកដំណើរការទទួលស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយទីតាំងល្បែងស៊ីសងជាច្រើនកន្លែងខាងលើនេះ គេបានបញ្ជាក់ថាមានអ្នកសម្របសម្រួល (ហៅថាបងខ្លា) ពេលដែលក្រុមការងាររបស់យើងចុះទៅយកព័ត៌មាននិងផ្ដិតយករូបភាព ទីតាំងល្បែងស៊ីសង អ្នកញៀនល្បែងបានបង្ហើបប្រាប់មកភ្នាក់ងារយើងថាជាទីតាំងរបស់មេខ្លា (រហស្សនាមមេល្បែងបងខ្លា) យើងក៏មិនដឹងថាតើមេខ្លាជាអ្នកមានឥទ្ធិពលអំណាចប៉ុណ្ណានោះទេដែលធ្វើព្យុះធ្វើភ្លៀងបើកល្បែងស៊ីសងនៅក្នុងក្រុងសៀមរាបបានយ៉ាងរំភើយមិនរំខានដល់សមត្ថកិច្ច។ ពាក់ព័ន្ធនិងករណីល្បែងស៊ីសង ខាងលើនេះ មហាជនមានចម្ងល់ជាខ្លាំងទាក់ទងនឹង…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

មាន់ជល់អនឡាញ របស់លោក ខ្លា នៅក្នុងក្រុងសៀមរាប កំពុងបើកលេងយ៉ាងរលូន សូមអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន មានវិធានការបង្ក្រាបផងទាន…!

ល្បែងស៊ីសងមាន់ជល់អនទ្បាញក្នុងសង្កាត់ជ្រាវ កំពុងបើកលេងយ៉ាងពេញបន្ទប់គ្មានរំខានដល់សមត្ថកិច្ច ខណះ អាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ 👉ថ្ងៃទី ១៤ ខែ កក្កដាឆ្នាំ ២០២៤ សៀមរាប៖ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍អនឡាញមួយកន្លែង កំពុងបើកលេងយ៉ាងពេញបន្ទុកស្ថិតនៅក្នុងភូមិ ខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខណះអាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ មិនមានវិធានការបង្ក្រាបទាល់តែសោះ។ ប្រភពបានទម្លាយឱ្យដឹងថា ល្បែងស៊ីសងទាំងនោះដែលកំពុងបើកដំណើរការទទួលស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយទីតាំងល្បែងស៊ីសងខាងលើនេះ គេបានបញ្ជាក់ថាមានអ្នកសម្របសម្រួលជាមួយនឹងអ្នកកាសែត ដែលបានចុះផ្សាយព័ត៌មានក៏ដូចជាបានផ្ដិតយករូបភាពទីតាំងល្បែងស៊ីសងរបស់ខ្លួនដែលគ្រប់គ្រងនោះ។ ពាក់ព័ន្ធនិងករណីល្បែងស៊ីសង ខាងលើនេះ មហាជនបានសំណូមពរដល់ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ហួត សុធី…

បទបញ្ជារបស់សម្ដេចអធិបតី ទាក់ទងនឹងករណីល្បែងស៊ីសងហាក់បីដូចជាគ្មានប្រសិទ្ធភាពចំពោះខេត្តបាត់ដំបង…. ខណះ អាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់

រាជធានីភ្នំពេញ៖ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងក្នុង ក្រុងបាត់ដំបង ខេត្តបាត់បង…. កំពុងបើកលេងយ៉ាងពេញបន្ទុកស្ថិតនៅក្នុងភូមិ ជ្រៃកោង ១ទីតាំងផ្ទះតារាងបាល់ទះ និង ក្នុងភូមិអញ្ចាញ ២ទីតាំងខាងមុខផ្សារភួពុយ១ទីតាំង ខាងក្រោយផ្សារភួពុយ១ទីតាំង ។ តាមប្រភពបានទម្លាយឲ្យដឹងថាការបើកល្បែងជល់មាន់អនឡាញនៅក្នុងផ្សារភូពួយនេះគឺចាក់ភ្នាល់ប្រាក់ចាប់ពី 50 ម៉ឺនទៅ មួយលានក្នុងមួយក្តា ខណះអាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ មិនមានវិធានការបង្ក្រាបទាល់តែសោះ។ ប្រភពបានទម្លាយឱ្យដឹងទៀតថាល្បែងស៊ីសងទាំងនោះដែលកំពុងបើកដំណើរការទទួលស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ទំាងក្មេង ទំាងចាស់ ដោយទីតាំងល្បែងស៊ីសងខាងលើនេះ គេបានបញ្ជាក់ថា ជាកន្លែងលេងលុយធំ ចាក់១ក្តាៗវាល់លានៗ ពាក់ព័ន្ធនិងករណីល្បែងស៊ីសង ខាងលើនេះ មហាជនបានសំណូមពរដល់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងឯកឧត្តម…

បង្រ្កាបទីតាំងខាអូខេ អេហ្ស៊ីបនៅក្រុងប៉ោយប៉ែត ក្រោយរកឃើញថា មានលក់ ចែកចាយថ្នាំញៀន និងបើកបនល្បែងខុសច្បាប់

នៅថ្ងៃទី០៣ ខែមិថុនា ២០២៤ ម៉ោង ០១ និង០០នាទី កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌក្រុង ជំនាញប្រឆំាងគ្រឿងញៀនក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំសំរបសំរួលនីតិវិធីផ្ទាល់ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបទីតាំងខារ៉ាអូខេ អេហ្ស៊ីប សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កប់នូវការលេងល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី)និងចែកចាយគ្រឿងញៀននិងបើក ផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ក្នុងកិច្ចប្រតិបត្តិការនោះ នគរបាលយើងបានឃាត់ខ្លួនមនុស្ស ចំនួន ៤៧ នាក់ ស្រី ១៨នាក់…

ឯកឧត្តមអភិសន្តិបណ្ឌិតសល់សុខាចូលរួមអាហារសាមគ្គីជាមួយសិល្បករ

រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី នៃសមាគមសិល្បករខ្មែរ ក្រោមប្រធានបទ “អ្នកស្នងមរតក” និងពិសាអាហារសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតរុស្សី ពេញចិត្តចំពោះកិច្ចសហប្រតិការអនុវត្តច្បាប់ និងការបន្តបណ្ដុះបណ្ដាលធនធានមនុស្ស

…..…………. ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការអនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្សជាកងកម្លាំងក្រសួងមហាផ្ទៃ។ នេះបើតាមខ្លឹមសារនៃជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតរុស្សី។ ក្នុងជំនួបធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសកម្ពុជា…

លោកចាងហ្វាង សុវណ្ណសារព័ត៌មានថ្មី ដឹកនាំសហការីចូលរួម ពិធីសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ (រាជធានីភ្នំពេញ) ក្រោមធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា..

លោកចាងហ្វាង សុវណ្ណសារព័ត៌មានថ្មី ដឹកនាំសហការីចូលរួម ពិធីសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ (រាជធានីភ្នំពេញ) ក្រោមធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា.. នៅរសៀលថ្ងៃសុក្រ១០រោច ខែចេត្រ ឆ្នាំរោង បញ្ចសក័ ឆសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានរៀបចំនឹងអញ្ចើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹងលោកជំទាវ ពេជ ចន្ទមុន្នី ម៉ាណែត ចូលរួមក្នុងកិច្ចជំនួបពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន…

You missed