សម្តេចនាយករដ្ឋមន្ត្រីបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការងារ ត្រូវដោះស្រាយរឿងលុយកម្មករដែលរោងចក្របិទទ្វារ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មាន សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើការដោះស្រាយចំពោះការស្នើសុំករណីរោងចក្របិទទ្វារហើយមិនបានបើកប្រាក់ខែឲ្យកម្មករ ។ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០២២ នៅអគារពាណិជ្ជកម្ម និងពិពរណ៍ជ្រោយចង្វារ សម្តេចតេជោ បានបញ្ជាក់ថា ៖« យប់មិញខ្ញុំឃើញរោងចក្រមួយ ហើយល្ងាចមិញមានកម្មករកម្មរិនីទៅខុទ្ទកាល័យខ្ញុំថា បានដាក់ញត្តិជាងមួយខែហើយ មិនទាន់មានចម្លើយ អាលូវនេះសូមបញ្ជាក់ទៅទាំងក្រសួងការងារ ទាំងខុទ្ទការល័យទទួលបានញត្តិហើយ តើរបៀបដោះស្រាយយ៉ាងម៉េច? នរណាគេទទួលញត្តិហ្នឹង ហើយញតិ្តហ្នឹងប្រគល់ឲ្យអ្នកណា ? គេថា ក្រុមហ៊ុនហ្នឹងគេបិទហើយ គេទៅបង្កើតក្រុមហ៊ុន១ទៀត (ប៉ុន្តែហ្នឹងគេបដិសេសថា អត់មានទេ)…
