ករណីឃាត់ខ្លួនមេខ្យល់ចំនួន៣នាក់ខណៈកំពុងនាំពលករបម្រុងឆ្លងដែនខុសច្បាប់ នៅស្រុកសំពៅលូន……
ខេត្តបាត់ដំបង ៖ ការឃាត់ខ្លួនក្រុមមេខ្យល់និងពលករខ្មែរខាងលើនេះធ្វើឡើងនៅវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១ នៅក្នុងភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ករណីនាំយកមនុស្សចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនចូលទៅក្នុងប្រទេសថៃខាងលើនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចចម្រុះបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ក្នុងនោះមានមេខ្យល់ចំនួន៣នាក់រួមមាន៖១-ឈ្មោះ ហ៊ាត សីហា ភេទប្រុស អាយុ១៩ឆ្នាំ ជាពលករមានទីលំនៅនៅខេត្តព្រៃវែង២-ឈ្មោះ ហ៊ាត ប៉ូច ភេទប្រុស អាយុ២៨ឆ្នាំ ជាពលករមានទីលំនៅនៅខេត្តព្រៃវែង៣-ឈ្មោះ អុនឡុង ភេទប្រុស អាយុ២៥ឆ្នាំ ជាពលករមានទីលំនៅនៅខេត្តបាត់ដំបង៤-ឈ្មោះ អុន ឡាយ…
