សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន ៣នាក់ សកម្មខាងលួចដោះស្លាកលេខរថយន្តប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ……..
រាជធានីភ្នំពេញ៖ ជនសង្ស័យ ៣នាក់ មានជំនាញខាងលួចដោះស្លាកលេខរថយន្តប្រជាពលរដ្ឋដែលចតចោល ក្នុងរាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលខណ្ឌដូនពេញ ចាប់ឃាត់ខ្លួន កាលពីវេលាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុច T3 តាមបណ្ដោយផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយដកហូតបានវត្ថុតាង មានស្លាកលេខរថយន្តមួយចំនួន រួមនឹង PassApp ពណ៌លឿង ១គ្រឿង ដែលជាមធ្យមបាយធ្វើដំណើរសម្រាប់ធ្វើសកម្មភាព។ តាមប្រភពព័ត៌មាន ពីមន្រ្តីជំនាញនៃ អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានឱ្យដឹងថា មុនពេលចាប់ខ្លូនជនសង្ស័យទាំង ៣នាក់…
