Category: ឃ្លាំងគំនិត

ករណីឡានសុាំយ៉ុងគេចឡានដឹកស្រូវបាត់បង់ម្ចាស់ការក្រឡាប់ផ្ងារជើងឡើងលើនៅស្រុកគីរីវង្ស(បឋម)

ខេត្តតាកែវ ÷ នៅយប់ថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2021 មានករណីក្រឡាប់ឡានដែលស្ថិតនៅក្នុង ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ វេលាម៉ោង 1:00 ជិត 2 រំលងអាធ្រាត ហើយករណីក្រឡាប់ឡាននេះគឺបណ្ដាលមកពីការគេចឡានដឹកស្រូវ បានធ្វើឱ្យឡានម៉ាកសាំយ៉ុងក្រឡាប់ធ្លាក់ជើងថ្នល់។

ករណីបុរសម្នាក់បេីករថយន្តបុកកម្មករប្រមូលសម្រាមបណ្តាលឲ្យស្លាប់២នាក់​ របួសធ្ងន់ម្នាក់​ត្រូវបានឃាត់ខ្លួន

រាជធានីភ្នំពេញ ÷ បុរសម្នាក់ឈ្មោះ​ នេត​ នីសា​ ដែលបានបេីករថយន្តបុកកម្មករប្រមូលសម្រាមបណ្តាលឲ្យស្លាប់២នាក់​ របួសធ្ងន់ម្នាក់​ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង​ ២:០០នាទី​ ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២១នេះ​ ។ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបន្តនីតិវិធី និងមានចំណាត់ការ​លេីករណី​គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី​១២​ ខែកក្កដា​ ​ឆ្នាំ២០២១​ វេលាម៉ោង​ ០២​ និង៤០នាទីរំលងអាធ្រាត​ ត្រង់ចំណុចមុខធនាគារហត្ថា​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី​ ស្ថិតក្នុងសង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ​ ដែលបណ្តាលឱ្យ​កម្មករប្រមូលសំរាម​ស្លាប់​ចំនួន ០២នាក់​ និងរបួសធ្ងន់​ចំនួន​ ០១នាក់ ។…

អាជីវករផ្សារព្រែកជ្រៃផ្ទុះការតវ៉ាប្រធានផ្សារព្រែកជ្រៃដំឡើងថ្លៃក្នុងផ្សារមិនប្រក្រតីធ្វើអោយប៉ពាល់ដល់សេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃរបស់ពួកគាត់

អាជីវករផ្សារព្រែកជ្រៃផ្ទុះការតវ៉ាប្រធានផ្សារព្រែកជ្រៃដំឡើងថ្លៃក្នុងផ្សារមិនប្រក្រតីធ្វើអោយប៉ពាល់ដល់សេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ រាជធានីភ្នំពេញ ÷ នៅថ្ងៃច័ន្ទ ទី ១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២ និង៣៤នាទី អាជីវិករផ្សារព្រែកជ្រៃជាច្រើនតូប ផ្ទុះការតវ៉ា ស្នើរសុំលុបលុយ70$ ដែលបន្តកុងត្រា1 សេវាបន្តកិច្ចកុងត្រាសាធារណ: 1000$2 ផ្សារធំ 500$3 គ្រែល់ដូរ 300$និងសេវាកុងទ័រទឹក ភ្លើង១២០០០៛ លុបចោលការទាមទារសេវាបញ្ជាក់សិទ្ធិ ទាំងនេះចោល។ ក្រោយពីក្រុមអាជីវករបានធ្វើការតវាអស់រយ:ពេលជិត៤ម៉ោង រួចមកក្រោមការដឹកនាំដោយលោក អភិបាលរងខណ្ឌដង្កោបានចុះមកដល់កន្លែងតវាជាក់ស្តែងនៅផ្សារព្រែកជ្រៃ និងធ្វើការសម្របសម្រួលជូនបងប្អូនអាជីវករ ជាមួយប្រធានផ្សារព្រែកជ្រៃអោយរក្សានូវតម្លៃដ៏ដែលដោយមិនមានការដំឡើងនូវតម្លៃអ្វីទាំងអស់ដោយរង់ចាំដោះស្រាយតម្លៃនាពេលក្រោយៗទៀត ។សូមអរគុណ(ព័ត៌មានបឋម)

មានករណីអគ្គិភ័យឆេះផ្ទះលក់សាច់ប៉ាតេកម្ពស់៤ជាន់យ៉ាងសន្ធោសន្ធៅជាប់មនុស្សក្នុងផ្ទះ

រាជធានីភ្នំពេញ ÷កាលពីវេលាម៉ោង៥:១៥នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះលក់សាច់ប៉ាតេកម្ពស់៤ជាន់យ៉ាងសន្ធោសន្ធៅជាប់មនុស្សក្នុងផ្ទះ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរនិងសមត្ថកិច្ច​ ហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង​ មកដល់កន្លែងកេីតហេតុ​ ទំរាំតែគាស់ទ្វារដែលចាក់គន្លឺះនិងសោ២ជាន់ ចូលអន្តរាគមន៍បាញ់ពន្លត់បាន តែជាអកុសលមនុស្សដែលជាប់ខាងក្នុងត្រូវបានភ្លេីងឆេះស្លាប់ ដោយសមត្ថកិច្ចបានអោយដឹងថា រកឃេីញសពអ្នកជាប់ក្នុងនោះចំនួន៤នាក់ហេីយ សម្ភារៈខូចខាតអស់ស្ទេីរទាំងស្រុង​ ចំណែករថយន្ត២គ្រឿងក៏ឆេះខ្ទេចផងដែរ នៅតាមផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ​។បឋម

ប្រជាពលរដ្ឋ០៦គ្រួសារធ្វើការស្នើសុំកិច្ចអន្តរាគមន៍ពីប្រមុខថ្នាក់ដឹកនាំ ចំពោះការកាន់កាប់ដីចំការមួយជាច្រើនកន្លែង

ខេត្តកោះកុង ÷តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋមកអង្គភាពខ្មែរអ៊ុីប៊ុក ញូស៍បានចុះទៅទីតាំងជាក់ស្តែងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន ០៦គ្រួសាររស់នៅភូមិ គគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង រងនូវភាពអយុត្តិធម៌សង្ស័យថាមានការរំលោភបំពានលើការកាន់កាប់ដីចំការរបស់ពួកគាត់ពីសំណាក់អាជ្ញាធរស្រុកថ្មបាំង ។ តាមការធ្វើបទសម្ភាសន៍ជាក់ស្តែងជាមួយបងប្អូនប្រជាពលរដ្ឋចំនួន០៦គ្រួសារជាតំណាងអោយប្រជាពលរដ្ឋបានបង្ហើបប្រាប់ដល់អង្គភាពយើងថា ÷ប្រជាពលរដ្ឋបានមកអាស្រ័យផលនៅទីតាំងភូមិសាស្រ្តខាងលើតាំងពីឆ្នាំ២០១២ដើម្បីធ្វើស្រែចំការ ដាំចេក ខ្នុរ ទុរ៉េន ស្វាយ ពោតសម្រាប់ចិញ្ចឹមជីវិត ហើយមានបងប្អូនមួយចំនួនទៀតបានទិញដីពីប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដែលអាស្រ័យផលលើដីនោះដូចគ្នាដោយមិនមានជាឯកសារបញ្ជាក់ពីអជ្ញាធរនោះទេ?។ យោងលើពាក្យសុំអន្តរាគមន៍ដល់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សុំកុំអោយលោកអភិបាលស្រុកថ្មបាំងដកហូតដីដែលពួកគាត់បានកាន់កាប់តាំងពីឆ្នាំ២០១២មកអោយអ្នកផ្សេងជាអ្នកកាន់កាប់ជំនួសទៅវិញនៅម្តុំវាលទ្រាកស្ថិតនៅភូមិគគីរជ្រុំ ឃុំឬស្សីជ្រុុំ ស្រុកថ្មបាំង ខេត្តកោះកុង។…

លោក វណ្ណា ម៉ាប់ បាននាំយកថវិការមួយចំនួនជូនដល់កងកម្លាំង

គណ:បញ្ជាការឯកភាពស្រុក និងជាប្រធានលេខាធិការដ្ឋានដឹកនាំដោយ លោក វណ្ណា ម៉ាប់ បាននាំយកថវិការមួយចំនួនជូនដល់កងកម្លាំង ស្រុកពេជ្រាដា ÷នៅថ្ងៃអង្គារ ៦ កើត ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី15 ខែមិថុនា ឆ្នាំ2021 លោក​ វណ្ណា​ ម៉ាប់​ អភិបាលរងស្រុក​ តំណាងដ៏ខ្ពង់ខ្ពស់លោក​ មេីល​ សឿន​ ​អភិបាលស្រុក​ បាននាំយកថវិកា​ ចំនួន៤០០,០០០៛​ ចុះសួរសុខទុក្ខកងកម្លាំងឈរជេីងនៅផ្ទះប្រជាពលរដ្ឋ បានធ្វេីចត្តាឡីស័កនៅភូមិពូទឺត​…

⚜️សួស្ដីឆ្នាំថ្មី មហាសង្ក្រាន្តឆ្នាំឆ្លូវ ព.ស.២៥៦៥ គ.ស.២០២១⚜️

⚜️សួស្ដីឆ្នាំថ្មី មហាសង្ក្រាន្តឆ្នាំឆ្លូវ ព.ស.២៥៦៥ គ.ស.២០២១⚜️ ពិធីបុណ្យចូលឆ្នាំគឺជាពិធីបុណ្យធំមួយដែលប្រជាជនខ្មែរតែងប្រារព្ធឡើងរាល់ឆ្នាំ ដូចនេះបងប្អូនខ្មែរយើងក៏បានរៀបចំដង្វាយមានទៀន ធូប ផ្កាភ្ញី ជាដើមសម្រាប់អបអរទទួលទេព្តាឆ្នាំថ្មី។ ជាក់ស្តែង សម្រាប់ទេព្តាថ្ងៃមហាសង្ក្រាន្តនឹងប្រារព្ធធ្វើនៅថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ២០២១ វេលាម៉ោង ៤:០០ នាទីទៀបភ្លឺ ព្រះនាមមណ្ឌាទេវី។ ➥ព្រះនាមមណ្ឌាទេវី ជាបុត្រីទី៤ របស់កុបិលមហាព្រហ្ម ដែលប្រសូត្រចេញដោយ ការផឹកអង្កាំ ៧គ្រាប់ដោយនាង “កាយ៉ាទ្រី មន្ទ្រា” ដែលជាព្រះមហេសីទី១…

អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង »

អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង » អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង » – ជួយកាត់បន្ថយ និងព្យាបាលអាការរលាក ហើមក្នុងរាងកាយជាពិសេសក្រពះ ពោះវៀន – ជួយបំបាត់អាការរាគរូស និងជួយសម្រួលអារម្មណ៍ពីភាពតានតឹង ដោយការទទួលទានទឹកតែផ្កាស្បៃរឿង – ជួយកាត់ជាតិខ្លាញ់ ជំនួយដល់ការសម្រកទម្ងន់ ថែមទាំងធ្វើឱ្យថ្លើមមានសុខភាពល្អ – អ្នកដែលមានបាក់តេរី ដង្កូវ ព្រូន អៀន និងប៉ារ៉ាសិតផ្សេងនៅក្នុងក្រពះពោះវៀន អ្នកគ្រាន់តែទទួលទានទឹកតែផ្កាស្បៃរឿងមួយកែវ បញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយ # វិធីប្រើប្រាស់ «…

មុនក្លាយជាឧកញ៉ា យ៉ន សេងហាន តស៊ូពីមុខរបរដើមទុន៤០ម៉ឺនរៀល!

( ប្រភព thephnompenhtimes.com ) ទើបតែទម្លាយប្រវត្តិកម្សត់កាលពី១២ឆ្នាំមុន ដែលនៅកាលនោះគ្រាន់តែជាអ្នកក្រីក្រខ្ចីដើមគេ៤០ម៉ឺនរៀលដើម្បីលក់ស្បែកជើងមុខរោងចក្រហើយក្លាយខ្លួនជាអ្នកជំនួញធំដុំធ្វើអោយម្នាក់ៗមានការកោតសរសើរសោះ ស្រាប់តែក្នុងពេលនេះ លោក យ៉ន សេងហាន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ាគួរអោយភ្ញាក់ផ្អើល។ មានការបង្ហើបថាលោកតស៊ូប្រកបរបរតាំងពីមុខរបរតូចយ៉ាងលំបាករហូតដល់មុខរបរធំ និង ចូលរួមក្នុងសកម្មភាពសប្បុរសធម៌១២ឆ្នាំ ទម្រាំក្លាយខ្លួនជាបុគ្គលជោគជ័យនៅក្នុងពេលនេះ។ យោងតាមព្រះក្រឹត្សដែលចុះព្រះហត្ថលេខាកាលពីថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២០ មានខ្លឹមសារថា”យើងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារជ្ជរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបូលា…

សត្វ​ស្លាប​រាប់​ពាន់​ក្បាល​កំពុង​រស់នៅ​រហាល​កេះ និង​អូរ​វៀន​ត្រូវ​បាន​អភិរក្ស (ដកស្រង់ពី កោះសន្តិភាព)

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ស្រុក​បាន​ចុះ​កំណត់​តំបន់​អភិរក្ស​សត្វ​ស្លាប​នៅ​រហាល​កេះ និង​អូរ​វៀន ដែល​មាន​សត្វ​ស្លាប​ច្រើន​កំពុង​រស់នៅ កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ នៅ​ឃុំ​ឈ្នួ​រ​មាន​ជ័យ​ស្រុក​ព្រះនេត្រព្រះ ។ លោក ហែម សា​រិ​ន អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ថា ៖ ដោយ​មានការ​ណែនាំ​ពី​អភិបាល​ខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី មន្ត្រី​មន្ទី​បរិស្ថាន​ខេត្ត​រួម​ជាមួយ​អាជ្ញាធរ​ស្រុក​ព្រះនេត្រព្រះ​បាន​ចុះ​ទៅ​កំណត់​តំបន់​អភិរក្ស​សត្វ​ស្លាប​នៅ​ចំណុច​រហាល​កេះ និង​អូរ​វៀន ដែល​ស្ថិត​ក្នុង​ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ដែល​មាន​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ដែល​កំពុង​រស់នៅ​មាន​សម្បុក និង​ពង​ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​ធ្វើការ​អភិ​រក្សា និង​រក្សា​សត្វ​ស្លាប​ទុក ។ លោក​បាន​បញ្ជាក់​ថា ៖…

ទិះ​សាច់មាន់​

+ គ្រឿងផ្សំ​– ភ្លៅ​មាន់​១​គីឡូក្រាម​– អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​– ម្រេច កន្លះ​ស្លាបព្រា​កាហ្វេ​– ខ្ញី​១​ដុំ​តូច​ល្មម​– ខ្ទឹមស ៥​កំ​ពិស​– ​ខ្ទឹមក្រហម​១​មើម​តូច​ល្មម​– ​ទឹកត្រី​កន្លះ​ស្លាបព្រា​បាយ​– ​ខ្ទិះដូង (​ខ្ទិះ​ដើម និង​ខ្ទិះ​ចុង​) ១​លីត្រ​– ​ម្ទេស​ខៀវ ម្ទេស​ក្រហម​– ​ស្លឹក​ផ្ទី​ ២ខាំ ​+ វិធី​ធ្វើ​– លាង​ភ្លៅ​មាន់​ឲ្យ​ស្អាត​រួច​កាត់​ជា​ដុំៗ ប្រឡាក់​ជាមួយ​អំបិល​បន្តិច និង​ម្រេច​ម៉ត់ ច្របល់​ឲ្យ​សព្វ​គ្រឿង ទុកចោល​១០​នាទី​– ​ដាក់​ខ្ទះ​ដាក់​ប្រេងឆា​ឲ្យ​ក្ដៅ​បន្តិច​សឹម​យក​សាច់មាន់​មក​ចៀន​ឲ្យ​ឆ្អិន​រួច​ស្រង់​ទុក​មួយអន្លើ​– ហាន់​ខ្ញី​ឆ្មារៗ រួច​រលីង​ជាមួយនឹង​ប្រេងឆា…

អ្នកនឹង​ភ្ញាក់ផ្អើល​បំផុត​ពេល​ដឹង​ពី​ប្រសិទ្ធភាព​ព្យាបាល​មហារីក​របស់​ទំពាំង​បារាំង​

ទំពាំង​បារាំង​មាន​ផ្ទុក បរិមាណ​ជីវជាតិ​ដ៏​ខ្ពស់ វា​មានឈ្មោះ វិទ្យាសាស្ត្រ​ថា Asparagus Officinalis ។ ពេល​ដើម​ទំពាំង​បារាំង​មាន​ប្រវែង​ពី ១៥​ទៅ​២០​សង់ទីម៉ែត្រ ហើយ​គល់ ទំពាំង​មាន​វិ​ជ្ជ​មាត្រ​ប្រមាណ​២​សង់​ទី ម៉ែត្រ ជា​ពេល​បរិមាណ​ជីវជាតិ​ក្នុង ទំពាំង​មាន​ច្រើន​បំផុត ។​​ ​•​ប្រសិទ្ធភាព​របស់​ទំពាំង​បារាំង​ក្នុងការ​បង្ការ និង​ព្យាបាល​មហារីក​​ពួក​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា ក្នុង​ទំពាំង​បារាំង​មាន​ផ្ទុក​យ៉ាងច្រើន​នូវ សារជាតិ glutathione (GSH) ដែលមាន លក្ខណៈពិសេស​ប្រឆាំង​តប​នឹង​ជំងឺ មហារីក ។​​ ​​ការស្រាវជ្រាវ​បង្ហាញថា កោសិកា T របស់​សរីរាង្គ​នឹង​កើនឡើង ដោយសារ​ជាតិ…

ប្រើស្លឹកឈូក ដាក់បាយ ជំនួស ប្រអប់ស្នោរ ប្រសិនបើគាំទ្រ ជួយស៊ែរផងបាទ

ប្រើស្លឹកឈូក ដាក់បាយ ជំនួស ប្រអប់ស្នោរ ប្រសិនបើគាំទ្រ ជួយស៊ែរផងបាទសព្វថ្ងៃនេះមនុស្សភាគច្រើនប្រើប្រាស់ថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់អាហារ នំចំនី។ ជាហេតុធ្វើអោយផលប៉ះពាល់ដល់សុខភាពនិងការបំពុលបរិស្ថាន។ស្រាប់តែពេលថ្មីៗនេះតាមរយះការបង្ហោះសារមួយក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្នុងគោលបំណងបំផុសគំនិតអោយអ្នកនិយមប្រើប្រាស់ថង់ផ្លាស្ទិច ងាយមកប្រើប្រាស់ស្លឹកឈូក និងស្លឹកចេកជំនួសវិញព្រោះដើម្បីរួមចំណែកក្នុងការកាត់បន្ថយការបំពុលបរិស្ថាន។ក្នុងហ្វេសប៊ុកនោះបានបង្ហោះសារថា៖ប្រើស្លឹកឈូក ដាក់បាយ ជំនួស ប្រអប់ស្នោរ ប្រសិនបើគាំទ្រ ជួយ ស៊ែល ផងបាទ ។ក្រោយមកធ្វើអោយមហាជនចាប់អារម្មណ៏និងបានចូលរួមបព្ចេាញមតិរៀងៗខ្លួន។ទោះបីជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាការបំផុសគោលគំនិតមួយធ្វើអោយអ្នកប្រើប្រាស់ចាប់អារម្មណ៏។ជាការប្រសើរណាស់បើប្រជាពលរដ្ឋយើងអាចប្រើប្រាស់វត្ថុសរីរាង្គដូចជាស្លឹកឈូក ស្លឹកចេកនេះបាន​ ព្រោះថាពេលគេបោះចោលវត្ថុទាំងនេះវាអាចបំបែកធាតុវាក្នុងធម្មជាតិបានល្អណាស់មិនប៉ះពាល់ដល់គុណភាពបរិស្ថានដូចថង់ប្លាស្ទីកឬប្រអប់ស្នោនេះឡើយ។ដូចនេះការ​វេច​ខ្ចប់​បែបនេះ ជៀស​ផុតពី​សារធាតុ​ជាតិគីមី​បាន​មួយកម្រិត​ផងដែរ​។ មួយវិញទៀត «​ស្លឹក​ឈូក ឬ​ស្លឹកចេក​» ឆាប់​រលួយ និង​អាច​ប្រើប្រាស់​ជា​ជីធម្មជាតិ​បាន​។ ក្រៅពី​ស្លឹក​ឈូក ឬ​ស្លឹកចេក​នោះ​គឺមាន «​ស្លឹក​ចាក ស្លឹកត្នោត…

You missed