កន្លែងល្បែងភ្នាល់ទឹកភ្លៀងនៅចំណុច ខណ្ឌ ៧មករា ជាអ្នកណាទៅ ? បានជាសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានហាមឃាត់នឹងធ្វើការបង្ក្រាប ធ្វើឱ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ យ៉ាងខ្លាំងខ្លាចឆ្លងរីករាលដាលនៃជំងឺកូវីដ១៩……
រាជធានីភ្នំពេញ ៖ ពលរដ្ឋមានការព្រួយបារម្ភ ដោយឃើញមានការប្រមូលផ្ដុំ ជួបជុំមនុស្សជាច្រើននាក់ បើកលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀង ស្ថិតនៅចំណុច ខាងជើងស្តុបអូឬស្សី ភូមិស្តុកប្រហែល ៣៥ម៉ែត្រ ប្រហែលមានខ្នងបង្អែកយ៉ាងរឹងមាំហើយមើលទៅបានហ៊ានដំណើរការបើកលេងបានយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃបាន ហើយអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធនៅក្នុងមូលដ្ឋានមិនហ៊ានធ្វើការបង្ក្រាប។ យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋដែលបានរស់នៅភូមិ សង្កាត់ ខាងលើនេះ បាននាំគ្នាបង្ហើបប្រាប់អង្គភាព សារព័ត៌មាន កាសែត ខ្មែរអ៊រអុីប៊ូកញូស៍ យើងឲ្យបានដឹងថា ៖ រាល់ថ្ងៃនេះនៅក្នុង ភូមិ សង្កាត់ ពួកគាត់មានទីតាំងល្បែងស៊ីសងមាន់ទឹកភ្លៀង មួយកន្លែងកំពុងបើកលេងបានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យជារៀងរាល់ថ្ងៃមានមនុស្សចូលទៅលេងរាប់សិបនាក់ហើយបាននាំគ្នាភ្នាល់ចាក់លុយចាប់ពី(១០០០ពាន់ដុល្លារ ទៅដល់រាប់ម៉ឺនដុល្លារឯណោះ) បើថ្ងៃពិសេសអាច ចាក់លុយច្រើនជាងនេះទៅទៀតសូមបញ្ជាក់ប្រាប់ឲ្យដឹងថា! សម្រាប់ការបើកលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀង…
រយះពេលបីថ្ងៃយ៉ាងយកចិត្ទុទុកដាក់បំផុត ទើបអាចបំបែកសុំណុំរឿងឈានដល់ការចាប់ខ្លួនជនដៃដល់បានដោយជោគជ័យ……..
ក្រោមការចង្អុលបង្ហាញពីឯ ឧ ស្នងការខេត្តឧត្តរមានជ័យដឹកនាំផ្ទាល់របស់លោកហម ភិរម្យអធិការក្រុងសំរោងករណីឃាតកម្ម(រំលោភសម្លាប់) នៅសង្កាត់អូរស្មាច់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បំបែកបានសម្រច ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់! ទី១. ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យទី២. ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង…
កងកម្លាំងស្វ័យការពារជប៉ុនបានចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពនៅកម្ពុជាកាលពី៣០ឆ្នាំមុន
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាននាវាស្វ័យការពារជើងទឹកជប៉ុន និងនាវិក នៅកំពង់ផែ ខេត្តព្រះសីហនុ នៅនឹងកំពង់ផែដោយផ្ទាល់តែម្តង។ ថ្លែងក្នុងពិធីស្វាគមន៍វត្តមាននាវា និងនាវិកស្វ័យការពារជើងទឹកជប៉ុននេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងរំលឹកពីការចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពនៅកម្ពុជាដោយកងកម្លាំងស្វ័យការពារជប៉ុនកាលពី៣០ឆ្នាំមុន រហូតមានការពលីជីវិតរបស់ពលរដ្ឋជប៉ុនពីរនាក់លើទឹកដីកម្ពុជានាឆ្នាំ១៩៩៣ គឺលោក Atsuhiti Nakata និងលោក Haruyuki Takata ដោយសារការវាយប្រហាររបស់ខ្មែរក្រហម។ សម្តេចពិជ័យសេនា ទៀ បាញ់…
គយចល័តតំបន់៦ បន្តបង្ក្រាបបានរថយន្តស៊េរីទំនើបអត់ពន្ធ៤គ្រឿង ភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)៖ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ បានធ្វើការចុះបង្ក្រាបរថយន្តអត់ពន្ធបានចំនួន០៤គ្រឿង នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ យោងតាមអនុសាសន៍របស់លោក គន់ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាព នៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញពីលោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស។ រថយន្តទាំង៤គ្រឿងនោះរួមមាន៖ រថយន្តម៉ាក Lexus 570 ចំនួន ០១…
ករណីប្រជាពលរដ្ឋចូលកាប់ទន្ទ្រានដីរបស់រដ្ឋ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនប្រមាណ ២៩៥នាក់ ក្នុងនោះស្ត្រី១១៣នាក់………(បឋម) ខេត្តព្រះសីហនុ ÷ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថា គណ:បញ្ជាការឯកភាពស្រុកកំពង់សីលា បានដឹកនាំកម្លាំងសមត្ថកិច្ចរួមមាន នគរបាល កងរាជអាវុធហត្ថ និងបរិស្ថាន បានចុះបង្ក្រាបករណីក្រុមអនាធិបតេយ្យមានគ្នាប្រមាណ ២៩៥នាក់ ក្នុងនោះស្ត្រី១១៣នាក់ បានចូលចាប់ទន្ទ្រានដីរដ្ឋ ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង នៅចំណុចគីឡូលេខ១៥ ដល់គីឡូលេខ១៧ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយជាមេខ្យល់បានចំនួន១០នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។អង្គភាពមន្ទីរបរិស្ថានខេត្តបានចេញសេចក្តីប្រកាសព័ត៌មាន…
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាលសិស្សានុសិស្ស និងចែករង្វាន់ដល់បេក្ខជនជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទេ្ទស A…….
នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាលសិស្សានុសិស្ស និងចែករង្វាន់ដល់បេក្ខជនជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទេ្ទស A ចំនួន ៦រូប ក្នុងខេត្តស្ទឹងត្រែង សម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ សម្រាប់ឆ្នាំសិក្សា២០២១ ដើម្បីលើកទឹកចិត្ត និងតម្រង់ទិសដល់សិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី…
ជម្លោះអ៊ុយក្រែន៖ កុមារដោយខ្លួនឯងឪពុកម្តាយនៅខាងក្រោយ
ក្នុងរយៈពេលបីថ្ងៃចាប់តាំងពីការលុកលុយបានចាប់ផ្តើម មានមនុស្សជាង 115,000 នាក់បានឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញតែម្នាក់ឯង ដោយអ្នកខ្លះធ្វើដំណើរលើសពីពីរថ្ងៃ ហើយអ្នកផ្សេងទៀតចូលរួមជួរប្រវែង 15 គីឡូម៉ែត្រ (10 ម៉ាយ) នៅចំណុចព្រំដែន។ អ្នកភៀសខ្លួនទាំងនោះភាគច្រើនជាស្ត្រី និងកុមារ ខណៈដែលបុរសជនជាតិអ៊ុយក្រែនទាំងអស់ដែលមានអាយុពី 18 ទៅ 60 ឆ្នាំត្រូវបានគេប្រាប់ឱ្យស្នាក់នៅ និងប្រយុទ្ធ – ក្នុងករណីខ្លះបំបែកចេញពីគ្រួសាររបស់ពួកគេ។
Zelensky៖ អតីតជាតារាកំប្លែងដែលឡើងកូដខ្លាំង និងជាប្រធានាធិបតិ Ukraine ក្នុងពេលបច្ចុប្បន្ន
គាត់បានប្រមូលផ្តុំប្រជាជាតិជាមួយនឹងអាស័យដ្ឋាន និងវីដេអូ Selfie របស់គាត់ ហើយបានផ្តល់សំលេងដល់អ៊ុយក្រែនខឹងសម្បារ និងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ខណៈពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលេចចេញនូវភាពខុសឆ្គងកាន់តែខ្លាំងឡើង ដោយចោទប្រកាន់អ៊ុយក្រែនពី “អំពើប្រល័យពូជសាសន៍” នៅក្នុងការបែកបាក់នៃសាធារណរដ្ឋ Donetsk និង Luhansk និងការនិយាយអំពីតម្រូវការដើម្បី “de-Nazify” ប្រទេសនេះ – ប្រធានាធិបតី Zelensky មកពីគ្រួសារជ្វីហ្វដែលនិយាយភាសារុស្សីមាន នៅតែថ្លៃថ្នូរ តាំងចិត្ត និងច្បាស់លាស់។ ការប្រកាសទាំងនេះបានលាតត្រដាងពីផ្នែកមួយដែលអ្នករិះគន់ជាច្រើន រួមទាំងក្រុមអ្នកវៃឆ្លាតមួយចំនួនធំមិនបានឃើញមក។ ពេលវេលាដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរពីមេដឹកនាំដែលវង្វេងនៅក្នុងការបោះឆ្នោត…
ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសអន្តរក្រសួងស្តីពី ការបង្កើតគណៈកម្មការ…
ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសអន្តរក្រសួងស្តីពី ការបង្កើតគណៈកម្មការចំពោះកិច្ច សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរសក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ដែលពុំត្រូវបានដំឡើងឋានន្តរសក្តិ តាមការកំណត់ក្នុងច្បាប់ លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។ នេះបើតាមប្រកាសអន្តរក្រសួង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។ គណៈកម្មការចំពោះកិច្ចនេះ មានភារកិច្ចដូចខាងក្រោម៖ *សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរសក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ដែលពុំអាចត្រូវបានដំឡើងឋានន្តរសក្តិ តាមការកំណត់ក្នុងច្បាប់ លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។*សិក្សាពីលក្ខណៈសម្បត្តិ នៃការផ្តល់ប្រាក់ឧបត្ថម្ភបំពេញបន្ថែម ចំពោះយោធិន ដែលមានឋានន្តរសក្តិ…
តើប្រពន្ធ័បច្ចេកវិទ្យាមានសារៈសំខាន់អ្វីខ្លៈ?
ប្រពន្ធ័បច្ចេកវិទ្យា បច្ចេកវិទ្យាជួយដំណើរការក្នុងការធ្វើជំនួញយ៉ាងសកម្ម ក្នុងការធ្វើកាងារធំៗជាច្រើន វាមានភាពប្រសើរ និងរហ័ស ជាងអាជីវកម្មដែលមិនបានប្រើប្រាស់នូវបច្ចេកវិទ្យានេះ។ ឧស្សាហកម្ម និងក្រុមហ៊ុនផ្សេងៗពឹងផ្អែកលើបច្ចេកវិទ្យាផ្សេងៗគ្នា ប៉ុន្តែការប្រើប្រាស់ទូទៅយើងឃើញមានដូចជា ទំនាក់ទំនងពាណិជ្ជកម្ម និងផលិតកម្ម ធ្វើឲ្យចង្វាក់ផលិតកម្ម មាន ភាពល្អប្រសើរ ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ និងការរក្សាទុករាល់កំណត់ត្រាហិរញវត្ថុផ្សេងៗ។ ៣. ធ្វើឲ្យចង្វាក់ផលិតកម្ម មានភាពល្អប្រសើរ : មិនថាទំហំការងារ ក្រុមហ៊ុន របស់អ្នកប៉ុណ្ណានោះឡើយ បច្ចេកវិទ្យាអាចជួយសម្រួលអ្នកបានទាំងអស់។ កាន់តែប្រសើរបើការធ្វើជំនួញរបស់អ្នកបានដាក់បញ្ចូលនូវបច្ចេកវិទ្យា ដើម្បីជួយសម្របសម្រួលរាល់ការងារផ្សេងៗ ទៅតាមផ្នែកនិមួយៗ។
ហាក់ធំក្លិនមិនល្អហើយចំពោះក្រុមហ៊ុនរបស់លោក ម៉ៅ ស្រុី LS.MS. និងឧត្តុង្គមានជ័យ ស្នើសុំដល់មន្រ្តីពាក់ព័ន្ធមេត្តាជួយចុះទៅពិនិត្យមើល និងអធិការកិច្ចចំពោះក្រុមហ៊ុននេះផងទាន !
រាជធានីភ្នំពេញ៖ លោក សេង ដារ៉ូ ជាប្រធានផ្នែកទីផ្សារបម្រេីការងារប្រមូលអតិថិជនឲ្យក្រុមហ៊ុនគម្រោងដីឡូតិ៍ ម៉ៅ ស្រ៊ី ដែលមានអាសយដ្ឋាននៅផ្សារឧត្តុង ក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ បានប្រតិកម្មយ៉ាងខ្លាំង និងចេញមុខបកស្រាយប្រាប់មហាជន ខណៈលោក ម៉ៅ ស្រ៊ី ប្រធានក្រុមហ៊ុនដីឡូតិ៍ ប្តឹងចោទប្រកាន់គាត់ជាច្រេីនករណី ទាំងសាច់រឿងដែលបានចោទប្រកាន់នេះជារឿងមិនពិត គ្មានភ័ស្តុតាងបញ្ជាក់ច្បាស់ ហេីយក៏យកឡេះដេញលោកចេញពីក្រុមហ៊ុនតែម្តង ស្របពេលដែលប្រាក់ថ្លៃធ្វេីទីផ្សារ ឬហៅថា កុំមីស្យុង មិនទាន់ទូទាត់ជូនលោកឲ្យបានត្រឹមត្រូវ។ លោក សេង ដារ៉ូ បានស្នេីសុំបំភ្លឺជូនមហាជនថា រូបលោកកំពុងមានទំនាស់ជាមួយក្រុមហ៊ុនដីឡូតិ៍ ម៉ៅ…
បើករថយន្តក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនសុីបួងចង្កូតគេចពីរថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យផ្ងាជើងខ្លួនឯង…
ភ្នំពេញ÷បុរសម្នាក់បើករថយន្តបែនដឹកថ្មមួយគ្រឿងក្នុងល្បឿនលឿនជាន់ហ្វាំងមិនសុីខំបួងចង្កូតគេចចេញពីរថយន្តមួយគ្រឿងទៀតដែលបើកបរនៅខាងមុខនោះ បណ្ដាលឱ្យក្រឡាប់ផ្ងាជើងខ្លួនឯងអូសជិត២០ ម៉ែត្រ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង២០នាទីព្រឹក ថ្ងៃទី៩ ខែកម្ភៈ ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្ដដឹកថ្មម៉ាកហុីយ៉ាន់ដាយពណ៌ទឹកក្រូចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-0268បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តរបស់ខ្លួនជាន់ហ្វាំងមិនសុីក៍ខំប្រឹងបួងចង្កូនគេចឲ្យផុតពីរថយន្តមួយគ្រឿងមិនចាំស្លាកលេខ ទើបបណ្ដាលឱ្យរេចង្កូតអូសជិត២០ ម៉ែត្រក្រឡាប់ជើងចាក់ថ្មរាយពេញ ធ្វើឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបររួចផុតពីគ្រោះថ្នាក់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ឃើញថារថយន្តបង្កមិនមានការប៉ះពាល់ទៅដល់សម្បត្តិរបស់រដ្ឋនិងរងការគ្រោះថ្នាក់ទៅដល់អ្នកធ្វើដំណើរទេនោះជាក៍បានប្រាប់ឲ្យម្ចាស់ហៅរថយន្តមកស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯង។
ឃាត់ខ្លួន និងបញ្ជូនមនុស្ស ៣នាក់ ករណីសម្លាប់មនុស្សនៅដីចម្ការមួយកន្លែង……..
ខេត្តស្ទឹងត្រែងៈ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ មនុស្សចំនួនបីនាក់ត្រូវបានសមត្ថកិច្ចខេត្តស្ទឹងត្រែងឃាត់ខ្លួន ក្នុងករណីសម្លាប់ជនរងគ្រោះម្នាក់នៅក្នុងដីចម្ការមួយកន្លែង នៅស្រុកថាឡាបរិវ៉ាត់ ហើយបានបញ្ជូនជនសង្ស័យមកស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីត្រៀមកសាងបញ្ជូនសំណុំរឿងទៅតុលាការ។ ជនរងគ្រោះឈ្មោះ ឌៀម ចិន្ដា នៅភូមិឆ្វាំង ឃុំសំអាង។ ឯជនសង្ស័យទាំងបីនាក់មានទី១.ឈ្មោះ អំ ភ័ណ្ឌ នៅភូមិឆ្វាំង, ទី២.ឈ្មោះអូន ភាន់ នៅភូមិឆ្វាំង ឃុំសំអាង និងទី៣ឈ្មោះ រ៉ូ រីដេត នៅភូមិមនឃុំអន្លង់ជ្រៃ។សូមរំលឹកថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ…
លោក សៀក មុន្នី មានរឿងច្រើនដងហើយ ចំពោះបងប្អូនជនជាតិដេីម ភាគតិចរងគ្រោះច្រើនណាស់សង្ឃឹមថា លេីកនេះ បែបគេចមិនរួចពីសំណាញ់ច្បាប់ទេមេីលទៅ……
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី១៨ខែមករាឆ្នាំ២០២២យោយងលើឯកសាររបស់ ឯកឧត្តម ប៉ែន អ៊ាន ទីប្រឹក្សា ផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើ លិខិត អន្តរាគមន៍ មួយច្បាប់ គោរព ជូន សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ដោយស្នេីសុំ សម្ដេច ក្រឡា ហោម ស…
