សម្ដេចអធិបតីព្រមានប្រើអភិក្រមទី៥ ចំពោះអភិបាលខេត្តដែលជាប់បឹងទន្លេសាប អសមត្ថភាពក្នុងការបង្ក្រាបការទន្ទ្រានដីយកធ្វើកម្ម….
សម្ដេចធិបតីព្រមានប្រើអភិក្រមទី ៥ ចំពោះខេត្តជាប់បឹងទន្លេសាប ដែលអសមត្ថភាព អភិរក្ស..ទប់ស្កាត់….. ថ្លែងនៅក្នុងកម្មវិធីបិទសន្តិបាតបូកសរុបលិទ្ធផលការងារឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤។ សម្ដេចបានមានប្រសាសន៍ព្រមានទៅដល់អភិបាលខេត្តដែលជាប់បឹងទន្លេសាប ថាសម្ដេចមិនចេះនិយាយច្រើនទេ ប៉ុន្តែសម្ដេចចេះស៊ីញ៉េ។ បើសិនជាខេត្តដែលមានព្រំប្រទល់ជាប់បឹងទន្លេសាបមិនអាចទប់ស្កាត់ការកាប់កន្ទ្រានយកដីបឹងទន្លេសាបធ្វើជាកម្មសិទ្ធិបានទេ។ ក្នុងនោះដែរសម្ដេចធិបតីបានមានប្រសាសន៍ណែនាំឲ្យអភិបាលខេត្តត្រូវតែថែរក្សាមរតកដូនតាដែលបានបន្សល់ទុកឲ្យបានល្អទុកឱ្យក្មេងជំនាន់ក្រោយ ហើយអ្នកពាក់ព័ន្ធក្នុងការទន្ទ្រានដីបឹងទន្លេសាបយកធ្វើជាកម្មសិទ្ធិត្រូវតែដកខ្លួនចេញជាបន្ទាន់មុននឹងការអនុវត្តច្បាប់។ ក្នុងនោះដែរសម្ដេចក៏បានលើកទឹកចិត្តដល់ឯកឧត្តមអភិបាលខេត្តដែលជាប់ព្រំប្រទល់បឹងទន្លេសាប ថាអ្នកណាក៏ចេះខុសប៉ុន្តែយើងត្រូវតែនាំគ្នាកែកំហុសដើម្បីអភិវឌ្ឍប្រទេសជាតិរបស់យើងឲ្យរីកចម្រើន៕
