Month: May 2024

ឯកឧត្តមអភិសន្តិបណ្ឌិតសល់សុខាចូលរួមអាហារសាមគ្គីជាមួយសិល្បករ

រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី នៃសមាគមសិល្បករខ្មែរ ក្រោមប្រធានបទ “អ្នកស្នងមរតក” និងពិសាអាហារសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតរុស្សី ពេញចិត្តចំពោះកិច្ចសហប្រតិការអនុវត្តច្បាប់ និងការបន្តបណ្ដុះបណ្ដាលធនធានមនុស្ស

…..…………. ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការអនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្សជាកងកម្លាំងក្រសួងមហាផ្ទៃ។ នេះបើតាមខ្លឹមសារនៃជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតរុស្សី។ ក្នុងជំនួបធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសកម្ពុជា…

លោកចាងហ្វាង សុវណ្ណសារព័ត៌មានថ្មី ដឹកនាំសហការីចូលរួម ពិធីសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ (រាជធានីភ្នំពេញ) ក្រោមធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា..

លោកចាងហ្វាង សុវណ្ណសារព័ត៌មានថ្មី ដឹកនាំសហការីចូលរួម ពិធីសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ (រាជធានីភ្នំពេញ) ក្រោមធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា.. នៅរសៀលថ្ងៃសុក្រ១០រោច ខែចេត្រ ឆ្នាំរោង បញ្ចសក័ ឆសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានរៀបចំនឹងអញ្ចើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹងលោកជំទាវ ពេជ ចន្ទមុន្នី ម៉ាណែត ចូលរួមក្នុងកិច្ចជំនួបពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាព និងផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់គណៈកម្មាធិការសន្តិសុខឌីជីថល។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាព និងផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់គណៈកម្មាធិការសន្តិសុខឌីជីថល …………….. មក នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការសន្តិសុខឌីជីថល បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាពជាផ្លូវការ និងផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់គណៈកម្មាធិការសន្តិសុខឌីជីថល ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការគណៈកម្មាធិការសន្តិសុខឌីជីថល ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសន្តិសុខឌីជីថល នៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី។

You missed