
និងជាប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ រាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្តមអនុប្រធានក្រុមការងារចុះជួយខណ្ឌ រួមទាំងក្រុមការងារខណ្ឌ សង្កាត់ ភូមិ យុវជន យុវនារី បានបន្តចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ជូនដល់សមាជិក

សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដើម្បីជូន សម្តេចតេជោ បន្តដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដោយភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណ

