និស្សិតខ្មែរម្នាក់ស្លាប់ដោយសារការបាញ់គ្នារវាងអ៊ីស្រាអែល និងហាម៉ាស
……………..
និស្សិតខ្មែរម្នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីម្សិលមិញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្នគឺមាននិស្សិតខ្មែរកំពុងនៅប្រទេសអ៊ីស្រាអែលចំនួន៤៥០នាក់។

អ៊ីស្រាអែលបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពសង្រ្គាមបន្ទាប់ពីត្រូវរងស្រោចដោយគ្រាប់រ៉ូកែតរបស់ចលនាហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា តាំងពីព្រឹកព្រលឹមថ្ងៃទី ៧ តុលា។ តាមតុល្យការបឋមរបស់កងទ័ពអ៊ីស្រាអែល ការវាយប្រហាររបស់ក្រុមហាម៉ាសទៅលើទឹកដីភាគខាងត្បូងអ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងតិច ២២នាក់ និងរបួសជាង ៥០០នាក់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed