ល្បែងមាន់ជល់អនឡាញស្ថិតនៅក្នុងភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កើតឡើងដូចជំងឺមហារីកដែលមិនអាចទប់ស្កាត់បាន ដោយសារ ភាពអសកម្មរបស់លោក មេប៉ុស្តិ៍ព្រែកប្រានិងលោកអធិការ ច្បារអំពៅ។

ភ្នំពេញ : ថ្ងៃទី២៤ ខែតុលឆ្នាំ២០២៣

តាមប្រភពពីប្រជាពលរដ្ឋដែលបានរាយការណ៍មកអង្គភាពរបស់យើងសុំមិនបញ្ចេញឈ្មោះថា ក្នុងទឹកដី ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មានការបើកល្បែងជល់មាន់អនឡាញ យ៉ាងហោចណាស់៥ ទីតាំង ។ល្បែងមាន់ជល់នេះគេឃើញមានការចាក់ភ្នាល់ លុយរាប់លានរៀល ហើយម្ចាស់បនល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញ មិនខ្លាចញញើតដល់សមត្ថកិច្ចនោះឡើយ។មើលឫកពីហាក់បីដូចជាត្រូវដងត្រូវផ្លែជាមួយនឹងអាជ្ញាធរសមត្ថកិច្ចជាពិសេសគឺលោកអធិការច្បារអំពៅនិងលោកមេប៉ុស្តិ៍ព្រៃប្រាតែម្ដង។

ប្រជាពលរដ្ឋដាក់ជាចម្ងល់ថាហេតុអ្វីក៏លោកមេប៉ុស្តិ៍ព្រែកប្រានិងលោកអធិការច្បារអំពៅ មិនមានវិធានការបង្ក្រាប។

ជាក់ស្ដែងនឹងថ្ងៃទី 24 ខែតុលាឆ្នាំ 2023 វេលាម៉ោង 2:15 នាទីអង្គភាពរបស់យើងខ្ញុំបានចុះទៅដល់ទីតាំងផ្ទាល់ហើយបានរាយការណ៍ជូនទៅដល់លោកមេប៉ុស្តិ៍អំពីការបើកល្បែងជល់មាន់អនឡាញខុសច្បាប់នេះ ថែមទាំងមានវត្ថុតាងរូបភាព វីដេអូឃ្លីប ដែលបានថតអំពីសកម្មភាពចាក់ភ្នាល់លេងជាក់ស្តែងដាក់ជូនលោកអធិការច្បារអំពៅ និងមេប៉ុស្តិ៍ព្រែកប្រាក៏ដោយ គឺលោកមេប៉ុស្តិ៍និងលោកអធិការព្យាយាមគេចវេសមិនលើកទូរសព្ទរបស់អង្គភាពសារព័ត៌មានយើងខ្ញុំដែលបានចុះទៅផ្តិតយករូបថតដល់ទីតាំងជាក់ស្ដែងតាមការសំណូមពររបស់ប្រជាពលរដ្ឋដែលបានសុំឲ្យអង្គភាពយើងចុះទៅយករូបភាព រាយការណ៍ជូនទៅលោកអធិការ ធ្វើការបង្ក្រាប ។

តែផ្ទុយទៅវិញលោកអធិការខណ្ឌច្បារអំពៅ និងលោកមេប៉ុស្តិ៍ព្រែកប្រាហាក់បីដូចជាកំពុងតែខ្លាចនៅអំណាចរបស់អ្នកប្រព្រឹត្តបទល្មើសបើកល្បែងមាន់អនឡាញទៅវិញ។

អង្គភាពរបស់យើងបានព្យាយាមខលទៅលោកអធិការនិងលោកមេប៉ុស្តិ៍ ប៉ុន្តែក្រោយពីបានទទួលទូរសព្ទហើយឮថាជាអ្នកសារព័ត៌មានលោកអធិការ បិទទូរសព្ទតែម្តង យើងខ្ញុំព្យាយាមខលទៅលោកអធិការជាបន្តបន្ទាប់ចូលជាច្រើនដងប៉ុន្តែមិនមានអ្នកលើកទូរសព្ទទៀតទេ។

បច្ចុប្បន្ន ពាក់ព័ន្ធល្បែងមាន់ជល់អនឡាញនេះគឺកំពង់តែយកអាជ្ញារ បណ្ណ(ឡូតូ)មកបិទបាំង ភាគច្រើនពួកគាត់លួចបើកមាន់ជល់ភ្នាល់លុយតាមទូរទស្សន៍ អនឡាញ ជ្រកក្រោមច្បាប់ល្បែងឆ្នោតឡូតូអនឡាញ។

ចំណែក អាជ្ញាប័ណ្ណ ពាក់ព័ន្ធ នឹងអ្នកគ្រប់គ្រងល្បែងស៊ីសង មាន់ជល់ ទូរទស្សន៍អនឡាញជ្រកក្រោមច្បាប់ ឡូតូ នៅតាមរាជធានី ខណ្ឌ ដែលបានផ្ទុកបទល្មើសមាន់ជល់ តាមអនឡាញទាំងនេះ នៅចំណុចភូមិ-សង្កាត់ ក្រុងរាជធានី ខាងលើ និងមានទីតាំងជាច្រើនទៀត នៅតាមបណ្តាស្រុក ក្នុងខេត្ត ក្រុងនាៗ ជាដើម។

យ៉ាងណាក៏ដោយ ក្រោយពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ អធិការនគរបាល ខណ្ឌច្បារអំពៅ លោកម៉ៅ សឿត និង លោកមេប៉ុស្តិ៍ព្រែកប្រា ស្វាយ តារា មិនបានផ្តល់ភាពសហការ ដើម្បីបង្រា្កប បទល្មើសល្បែងមាន់ជល់អនឡាញនេះឡើយ ។

ដោយរាយការណ៍ពីភ្នាក់ងារ អ្នកសារព័ត៌មាន នៅថ្ងៃទី២៤ តុលាឆ្នាំ ២០២៣ នេះ សូមសំណូមពរ ឱ្យឯកឧត្តម ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយទប់ស្កាត់ និងបង្ក្រាបបនល្បែងស៊ីសងល្មើសច្បាប់មាន់ជល់អនឡាញ នៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅនេះផងទាន !…និងជួយត្រួតពិនិត្យដល់មន្ត្រីអធិការខណ្ឌច្បារអំពៅនិងមេប៉ុស្តិ៍ព្រែកប្រា នៅភាពអសកម្មក្នុងការបង្ក្រាបបទល្មើស ។

ដើម្បីផ្ដល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតដោយក្តីអនុគ្រោះ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed