ចេញផ្សាយថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ ២០២៣
ល្បីដូចគេថាមែនទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ក្នុង KTV ស្កាយ និង KTV ឃ្វីន បើកលេងយ៉ាងអាណាធិបតេយ្យគ្មានខ្លាចសមត្ថកិច្ច។
ទីតាំងល្បែងទូហ្គេមបាញ់ត្រីមួយកន្លែង ជ្រកក្រោមស្លាកខារ៉ាអូខេ ស្កាយ ស្ថិតក្នុង ភូមិ អូរជ្រៅ សង្កាត់អូជ្រៅ (ក្នុងKTV ស្កាយ) ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យកំពុងបេីកលេងយ៉ាងរំភេីយ ដែលដំណើរការបេីកលេងយ៉ាងពពាក់ពពូនរបស់ក្រុមញៀនល្បែង ដោយគ្មានខ្លាចញញើត និងសមត្ថកិច្ចបន្តិចណាទាល់សោះ។
![]()
សចេ
បើទោះបីកន្លងមក ប្រមុខរាជរដ្ឋាភិបាលសម្ដេចបានមានប្រសាសន៍ ថា មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវតែបង្ក្រាបល្បែងស៊ីសងឲ្យខានតែបាន។
ជាក់ស្ដែងទីតាំងកន្លែង ទូហ្គេមបាញ់ត្រីក្នុង(ខារ៉ាអូខេស្កាយ)នេះកំពុងតែដំណើរការប្រព្រឹត្តល្បែងសុីសងយ៉ាងរលូនដែលគ្មានខ្លាចក្រែងញញើតសមត្ថកិច្ច បែបនេះធ្វើឱ្យមហាជនមានចម្ងល់ជាខ្លាំងទាក់ទងនឹងការមិនអនុវត្តតួនាទីរបស់សមត្ថកិច្ច ជាពិសេសលោកវីរៈសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែតដែលជាដែនសមត្ថកិច្ចគ្រប់គ្រងលើទឹកដីរបស់ខ្លួនផ្ទាល់តែម្ដង។
ឬមួយក៏សមត្ថកិច្ចនៅក្នុងមូលដ្ឋានត្រូវរូវគ្នាជាលក្ខណៈប្រព័ន្ធជាមួយម្ចាស់ទីតាំង ស្កាយ KTV បើកទូហ្គេមបាញ់ត្រី បានជាមិនបង្ក្រាបបែបនេះ?…..។ល។
![]()
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអូរជ្រៅ និងសង្កាត់ អូជ្រៅ សូមសំណូមពរដល់ លោក វីរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យមេត្តាជួយត្រួតពិនិត្យ ទីតាំងទូហ្គេមបាញ់ត្រីក្នុង KTV ស្កាយ ខាងក្រោមនេះផង។
ដើម្បីជាការទប់ស្កាត់និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល៕

សចេ
