ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៣

#ស្រុកព្រៃឈរ ខេត្តកំពង់ចាម

#ព្រៃឈរ-ប្រជាជាពលរដ្ឋស្នើរសុំឲ្យអង្គភាពរបស់យើងខ្ញុំចុះទៅយកព័ត៌មាននៅលើទីតាំងបើកល្បែងមាន់ជល់អនឡាញ ជាច្រើនកន្លែង …ជាក់ស្ដែង

១/នៅភូមិ ស្លែង ឃុំ ជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (កំពុងបើកលេង)មានរូបភាព វីដេអូ

២/ភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កំពុងបើកលេង (មានរូបភាព វីដេអូ) ភ្នាល់ជល់ដាក់លុយ ប្រាក់លាន ហោ កញ្រៀវ មិនឃើញមានសមត្ថកិច្ចពាក់ព័ន្ធចុះទៅបង្ក្រាបនោះទេ។

ប្រជាពលរដ្ឋការសង្ស័យថា នេះគឺជាការ អសមត្ថភាពរបស់លោកអធិការស្រុកព្រៃឈររា ក្នុងការបង្ក្រាបបទល្មើសឬក៏យ៉ាងណា?..

ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានប្រាប់ថាទាក់ទងនឹងបទល្មើសបើកល្បែងជល់មាន់អនឡាញនេះក៏ឃើញមានការលេងបៀរការ៉ាត់ផងដែរ តែអាជ្ញាធរហាក់ព្រងើយកន្តើយមិនចុះបង្ក្រាប..។ល។

ក្រោយពីអង្គភាពរបស់យើងបានចុះទៅផ្តិតយករូបភាពជាក់ស្ដែងក៏ឃើញពិតជា មានការបើកលេងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ់ ដូចអ្វីដែលប្រជាពលរដ្ឋរាយការណ៍ ក្នុងភូមិសាស្ត្រដូចខាងលើពិតប្រាកដមែន។

អង្គភាពយើងខ្ញុំបានទាក់ទង តាមប្រព័ន្ធទូរសព្ទ័និងតាមប្រព័ន្ធតេឡេក្រាម ទៅលោកមេប៉ុស្តិ៍ ជ្រៃវៀននិង លោកវីរៈសេនីយ៍ឯក សេង ណា អធិការស្រុក ព្រៃឈរ រួចហើយដែរ ប៉ុន្តែមិនទាន់មានចំណាត់ការអ្វីឡើយ។

តើឯណាទៅពាក្យថាភូមិឃុំមានសុវត្ថិភាព?…..តើឯណាទៅភាពកក់ក្តៅ របស់ពលរដ្ឋដែលទទួលបានពីរ សមត្ថកិច្ចស្រុកព្រៃឈរ?…..

ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក ព្រៃឈរ សំណូមពរដល់លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាល និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម មេត្តាជួយពិនិត្យនិងមានវិធានការចំពោះទីតាំងល្បែងស៊ីសងជាច្រើននៅក្នុងខេត្តកំពង់ចាមនេះផងទាន!..

អង្គភាពរបស់យើងខ្ញុំធ្វើការចុះផ្សាយអំពីបទល្មើសមាន់ជល់អនឡាញនៅក្នុងមូលដ្ឋាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នេះក្នុងការរិះគន់ដើម្បីស្ថាបនា។ #060323777

សូមអជ្ញារធម៌ពាក់ពន្ធ័ ទទួលការរិះគន់ក្នុងន័យស្ថាបនា ដើម្បីសង្គមជាតិយើងបានសុខសាន្តនិងសន្តិភាពពិតប្រាកដ៕

www.sovannews.com

 

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed