♥ចេញផ្សាយថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៣
#ខេត្តសៀមរាប 012 77 87 84
ក្រុងសៀមរាប-ប្រជាជាពលរដ្ឋសូមឲ្យអង្គភាពរបស់យើងខ្ញុំចុះទៅយកព័ត៌មាននៅលើទីតាំងបើកល្បែងមាន់ជល់អនឡាញ ជាច្រើនកន្លែង …
១/នៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំក្នុងតារាងបាល់ទះ8888 ។
២/ភូមិវិហាចិន២ទីតាំង ក្នុងហាងកាហ្វេរ១និងក្នុងតារាងបាល់ទះ១ទល់មុខគ្នាតែម្តង។
៣/ភូមិចុងកៅសូ សង្កាត់ស្លក្រាម១ទីតាំង
៤/ក្នុងតារាងបាល់ទះ១៦៩ ១ទីតាំង
៥/ភូមិអញ្ចាញ ១ទីតាំង ហាងកាហ្វេ
៦/ខាងក្រោយបុរី សៀង ណាំ ក្នុងតារាងបាល់ទះ ១ទីតាំង។

ក្រុងសៀមរាប ខេត្តសៀមរាប ភ្នាល់ជល់ដាក់លុយ ប្រាក់លាន មិនឃើញមានសមត្ថកិច្ចពាក់ព័ន្ធចុះទៅបង្ក្រាបនោះទេ ប្រជាពលរដ្ឋការសង្ស័យថា នេះគឺជាការ អសមត្ថភាពរបស់លោក ដា ចំរើន អធិការក្រុងសៀមរាប ក្នុងការបង្ក្រាបបទល្មើសឬក៏យ៉ាងណា?..ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានប្រាប់ថាទាក់ទងនឹងបទល្មើសបើកល្បែងជល់មាន់អនឡាញនេះក៏ឃើញមានការលេងបៀរការ៉ាត់ផងដែរ ។

ក្រោយពីអង្គភាពរបស់យើងបានចុះទៅផ្តិតយករូបភាពជាក់ស្ដែងក៏ឃើញពិតជា មានការបើកលេងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ់ដូចអ្វីដែលប្រជាពលរដ្ឋរាយការណ៍ ក្នុងភូមិសាស្ត្រដូចខាងលើពិតប្រាកដមែន។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងសៀមរាបសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ តេង ចន្ទ័ណាត ស្នងការនគរបាល ខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាល ខេត្ត សៀមរាប មេត្តាជួយពិនិត្យនិងមានវិធានការចំពោះទីតាំងល្បែងស៊ីសងជាច្រើននៅក្នុងខេត្តសៀមរាបនេះផងទាន!..

អង្គភាពរបស់យើងខ្ញុំធ្វើការចុះផ្សាយអំពីបទល្មើសមាន់ជល់អនឡាញនៅក្នុងមូលដ្ឋាន ក្រុងសៀមរាប ខេត្តសៀមរាប នេះក្នុងការរិះគន់ដើម្បីស្ថាបនា។
សូមអជ្ញារធម៌ពាក់ពន្ធ័ ទទួលការរិះគន់ក្នុងន័យស្ថាបនា ដើម្បីសង្គមជាតិយើងបានសុខសាន្តនិងសន្តិភាពពិតប្រាកដ៕
www.sovannews.com
