: ថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៣
តាមប្រភពពីប្រជាពលរដ្ឋដែលបានរាយការណ៍មកអង្គភាពរបស់យើងសុំមិនបញ្ចេញឈ្មោះថា ក្នុងទឹកដី ភូមិអូដូង ឃុំម្សាក្រង ស្រុកស្ទោងនិងឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកល្បែងសុីសង ជល់មាន់តាមអនឡាញ សមត្ថកិច្ចមិនហ៊ានបង្រ្កាបនោះឡើយមើលទៅហាក់បីដូចជាត្រូវដងត្រូវផ្លែជាមួយនឹងអាជ្ញាធរសមត្ថកិច្ចជាពិសេសគឺលោកអធិការនិងលោកមេប៉ុសិ៍្តតែម្ដង។


ប្រជាពលរដ្ឋដាក់ជាចម្ងល់ថាហេតុអ្វីក៏លោកមេប៉ុស្តិ៍និងលោកអធិការ មិនមានវិធានការបង្ក្រាប?….

ជាក់ស្ដែងនឹងថ្ងៃទី៦ខែធ្នូឆ្នាំ២០២៣វេលាម៉ោង 2:15 នាទីអង្គភាពរបស់យើងខ្ញុំបានចុះទៅដល់ទីតាំងផ្ទាល់ហើយបានរាយការណ៍ជូនទៅដល់លោកមេប៉ុស្តិ៍អំពីការបើកល្បែងជល់មាន់អនឡាញខុសច្បាប់នេះ ថែមទាំងមានវត្ថុតាងរូបភាព វីដេអូឃ្លីប ដែលបានថតអំពីសកម្មភាពចាក់ភ្នាល់លេងជាក់ស្តែងដាក់ជូនលោកអធិការ និងមេប៉ុស្តិ៍ក៏ដោយ គឺលោកមេប៉ុស្តិ៍និងលោកអធិការព្យាយាមគេចវេស។
អង្គភាពសារព័ត៌មានយើងខ្ញុំដែលបានចុះទៅផ្តិតយករូបថតដល់ទីតាំងជាក់ស្ដែងតាមការសំណូមពររបស់ប្រជាពលរដ្ឋដែលបានសុំឲ្យអង្គភាពយើងចុះទៅយករូបភាព រាយការណ៍ជូនទៅលោកអធិការ ធ្វើការបង្ក្រាប ។

តែផ្ទុយទៅវិញលោកអធិការ និងលោកមេប៉ុស្តិ៍ហាក់បីដូចជាកំពុងតែខ្លាចនៅអំណាចរបស់អ្នកប្រព្រឹត្តបទល្មើសបើកល្បែងមាន់អនឡាញទៅវិញ។
អង្គភាពរបស់យើងបានព្យាយាមខលទៅលោកអធិការនិងលោកមេប៉ុស្តិ៍ ប៉ុន្តែក្រោយពីបានទទួលទូរសព្ទហើយឮថាជាអ្នកសារព័ត៌មានលោកអធិការ បិទទូរសព្ទតែម្តង យើងខ្ញុំព្យាយាមខលទៅលោកអធិការជាបន្តបន្ទាប់ចូលជាច្រើនដងប៉ុន្តែមិនមានអ្នកលើកទូរសព្ទទៀតទេ។

បច្ចុប្បន្ន ពាក់ព័ន្ធល្បែងមាន់ជល់អនឡាញនេះគឺកំពង់តែយកអាជ្ញារបណ្ណ(ឡូតូ)មកបិទបាំង ភាគច្រើនពួកគេលួចបើកមាន់ជល់ភ្នាល់លុយតាមទូរទស្សន៍ អនឡាញ ជ្រកក្រោមច្បាប់ល្បែងឆ្នោតឡូតូអនឡាញ។

ចំណែក អាជ្ញាប័ណ្ណ ពាក់ព័ន្ធ នឹងអ្នកគ្រប់គ្រងល្បែងស៊ីសង មាន់ជល់ ទូរទស្សន៍អនឡាញជ្រកក្រោមច្បាប់ ឡូតូ នៅតាមខេត្តផ្សេង ដែលបានផ្ទុកបទល្មើសមាន់ជល់ តាមអនឡាញទាំងនេះ នៅចំណុចភូមិ-សង្កាត់ ក្រុងរាជធានី ខាងលើ និងមានទីតាំងជាច្រើនទៀត នៅតាមបណ្តាស្រុក ក្នុងខេត្ត ក្រុងនាៗ ជាដើម។

យ៉ាងណាក៏ដោយ ក្រោយពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ អធិការនគរបាល និង លោកមេប៉ុស្តិ៍មិនបានផ្តល់ភាពសហការ ដើម្បីបង្រា្កប បទល្មើសល្បែងមាន់ជល់អនឡាញនេះឡើយ ។
ដោយរាយការណ៍ពីភ្នាក់ងារ អ្នកសារព័ត៌មាន នេះ សូមសំណូមពរ ឱ្យឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ មេត្តាជួយទប់ស្កាត់ និងបង្ក្រាបបនល្បែងស៊ីសងល្មើសច្បាប់មាន់ជល់អនឡាញ នេះផងទាន!…និងជួយត្រួតពិនិត្យដល់មន្ត្រីអធិការនិងមេប៉ុស្តិ៍នៅភាពអសកម្មក្នុងការបង្ក្រាបបទល្មើសល្បែងសុីសងដើម្បីផ្ដល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតដោយក្តីអនុគ្រោះ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed