នៅថ្ងៃទី០៣ ខែមិថុនា ២០២៤ ម៉ោង ០១ និង០០នាទី កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌក្រុង ជំនាញប្រឆំាងគ្រឿងញៀនក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំសំរបសំរួលនីតិវិធីផ្ទាល់ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបទីតាំងខារ៉ាអូខេ អេហ្ស៊ីប សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កប់នូវការលេងល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី)និងចែកចាយគ្រឿងញៀននិងបើក ផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ក្នុងកិច្ចប្រតិបត្តិការនោះ នគរបាលយើងបានឃាត់ខ្លួនមនុស្ស ចំនួន ៤៧ នាក់ ស្រី ១៨នាក់ ក្នុងនោះជនបរទេស ០៦នាក់ (ចិន០២នាក់និង ថៃ ០៤នាក់) ដកហូតវត្ថុតាងថ្នាំម្សៅសថ្លា ០៤ថង់តូច ថាសសំរាប់ដាក់ប្រើគ្រឿងញៀន ១០ថាសជាមួយម៉ូតូ១៨គ្រឿង និងរថយន្ត០១គ្រឿង ដោយឡែកទូរហ្គេមបាញ់ត្រី ៨គ្រឿង និងទូរស្លុត ៦គ្រឿង រក្សាទុកក្នុងទីតាំងខារាអូខេ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំងនោះ និងសំភារះវត្ថុតាង ត្រូវបានបញ្ចូនទៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed