ល្បែងស៊ីសងមាន់ជល់អនទ្បាញក្នុងសង្កាត់ជ្រាវ កំពុងបើកលេងយ៉ាងពេញបន្ទប់គ្មានរំខានដល់សមត្ថកិច្ច ខណះ អាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់
👉ថ្ងៃទី ១៤ ខែ កក្កដាឆ្នាំ ២០២៤
សៀមរាប៖ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍អនឡាញមួយកន្លែង កំពុងបើកលេងយ៉ាងពេញបន្ទុកស្ថិតនៅក្នុងភូមិ ខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខណះអាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ មិនមានវិធានការបង្ក្រាបទាល់តែសោះ។

ប្រភពបានទម្លាយឱ្យដឹងថា ល្បែងស៊ីសងទាំងនោះដែលកំពុងបើកដំណើរការទទួលស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយទីតាំងល្បែងស៊ីសងខាងលើនេះ គេបានបញ្ជាក់ថាមានអ្នកសម្របសម្រួលជាមួយនឹងអ្នកកាសែត ដែលបានចុះផ្សាយព័ត៌មានក៏ដូចជាបានផ្ដិតយករូបភាពទីតាំងល្បែងស៊ីសងរបស់ខ្លួនដែលគ្រប់គ្រងនោះ។


ពាក់ព័ន្ធនិងករណីល្បែងស៊ីសង ខាងលើនេះ មហាជនបានសំណូមពរដល់ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដែលទើបតែចូលកាន់តំណែងថ្មីសូមបញ្ចេញស្នាដៃ និង មេត្តាពិនិត្យចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ចុះមកបង្រ្កាបទីតាំងល្បែងស៊ីសងមាន់ជល់តាមអនទ្បាញខាងលើនេះផងទាន! ដើម្បីអនុវត្តនូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។
👉ទំនាក់ទំនងផ្ដល់ព័ត៌ 060.323.777

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed