សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលជួបសំណេះសំណាលជាមួយ លោក ម៉ក់ ហឺន ភរិយា និងលោកស្រី ពេជ្ររ៉ា ក្រុមការងារ ដែលរស់នៅសហរដ្ឋអាមេរិក បានត្រលប់មកស្រុកកំណើត ដើម្បីចូលរួមការបោះឆ្នោត។
នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានទទួលជួបសំណេះសំណាលជាមួយ លោក ម៉ក់ ហឺន និង ភរិយា និងលោកស្រី វិចរ៉ា រួមជាមួយក្រុមការងារដែលរស់នៅសហរដ្ឋអាមេរិក បានត្រឡប់មកលេងស្រុកកំណើត និងមកចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ កក្ដដា ២០២៣ ខាងមុខនេះ។ ការជួបជុំនេះប្រកបដោយក្តីស្រលាញ់ និងសន្តិភាពពិតប្រាកដ និងបានចែករំលែកបទពិសោធន៏គ្នាទៅវិញទៅមកដោយភាពរីករាយ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា បោះជូន គណបក្សប្រជាជនកម្ពុជា លេខរៀងទី…
