Month: July 2023

​ចាងហ្វាង​​ សុវណ្ណសារព័ត៌មានថ្មី និង​សហការីទាំងអស់​ប្រកាសជា​ឱឡារិក​​ គាំទ្រ​ពេញ​ទំហឹង​ និង​ ដោយ​ការគោរព​ដ៏ខ្ពង់ខ្ពស់​បំផុត​ ប្រសាសន៍​សម្ដេច​តេជោ ហ៊ុន​ សែន ។

ភ្នំពេញ+ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៣ ខ្ញុំ​បាទ​ ចាងហ្វាង​ សុវណ្ណសារព័ត៏មានថ្មី​ និង​ សហការីទាំងអស់​សូម​ប្រកាសជា​ឱឡារិក​គាំទ្រ​ពេញ​ទំហឹង​ និង​ ដោយ​ការគោរព​ដ៏ខ្ពង់ខ្ពស់​បំផុត ​ប្រសាសន៍​សម្ដេច​តេជោ ហ៊ុន​ សែន ។ និង​ គាំទ្រ ​ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ជា​នាយក​រដ្ឋ​មន្ត្រី​អាណត្តិ​ថ្មី នីតិកាល ​ទី​៧​ នៃរដ្ឋ​សភាជាតិ​ ព្រះរាជាណាចក្រ​កម្ពុជា​ ! ៕

នៅក្រោយ ប៉ុស្តិ៍​ប៉ូលីស ​ព្រែកគយ ស្រុកស្អាង អាជ្ញាធរមិនអើពើ បន្តរបង្កើតល្បែង​សុី​សង​មាន់អនឡាញ យ៉ាង​ពេញទំហឹង​ !

#ស្រុកស្អាង÷{27.07.2023}​ មានទីតាំងហាងកាហ្វេមួយកន្លែង ដែលមានស្លាកយីហោ(ដារី កាហ្វេ)​ បង្កប់ល្បែងស៊ីសងមាន់ជល់អនឡាញ​ ដែលស្ថិតនៅ.ក្រោយ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ កំពុង ដំណើរការបើកលេងយ៉ាងរលូន….ប្រហែលជាសមត្ថកិច្ចគាត់មើលមិនឃើញហើយមើលទៅ? ទើបបានជាទីតាំងមួយកន្លែងនេះ គ្មានសមត្ថកិច្ចណាចុះបង្ក្រាប .. #សូមបញ្ជាក់ ទីតាំង​នេះ​ដែលស្ថិតនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ #សង្ឃឹមថា!!! អាជ្ញាធរ័និង​មានចំណាត់ការ ចុះបង្ក្រាប ល្បែងស៊ីសងក៏ដូចជា បទល្មើសនៅ​ក្នុងមូលដ្ឋាននេះ ដើម្បីអនុវត្តន៏ ភូមិ-ឃុំសុវត្ថិភាពទាំង 7 ចំណុចផងចុះ​ ។ សូមបងប្អូនជើសអោយឆ្ងាយពីរល្បែង ដើម្បីគ្រួសារ…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ សូមជម្រាបថា ប្រតិភូសង្កេតការណ៍អន្តរជាតិមានចំនួន៨៥នាក់ក្នុងចំណោម​៣៣៤រូបមកពី៦៥ប្រទេស ដែលនឹងត្រូវសង្កេតការណ៍បោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣កក្កដា ស្អែកនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូទាំងអស់ ជាអ្នកសង្កេតការណ៍អន្តរជាតិដែលបានអញ្ជើញមកចូលរួមពិនិត្យ តាមដាននិងសិក្សា ដកយកបទពិសោធន៍ប្រជាធិបតេយ្យនៅកម្ពុជាដែលបង្ហាញអំពីការរីកលូតលាស់នៃ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អ្នកសង្កេតការណ៍ មកពីប្រទេសមួយចំនួនមានការ​ចាប់អារម្មណ៍ ដូចជា ប្រធានសភាម៉ាឡេស៊ីនៅក្នុងតំណែង ,អតីតនាយករដ្ឋមន្ត្រីស្រីលង្ការ ,អតីតប្រធានសភាប៉ាគីស្ថាន ,គណៈប្រតិភូគណៈកម្មការអចិន្ត្រៃយ៍ ,គណបក្សកុម្មុយនីសចិន…

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលជួបសំណេះសំណាលជាមួយ លោក ម៉ក់ ហឺន ភរិយា និងលោកស្រី ពេជ្ររ៉ា​ ក្រុមការងារ ដែលរស់នៅសហរដ្ឋអាមេរិក បានត្រលប់មកស្រុកកំណើត ដើម្បីចូលរួមការបោះឆ្នោត។

នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានទទួលជួបសំណេះសំណាលជាមួយ លោក ម៉ក់ ហឺន និង ភរិយា និងលោកស្រី វិចរ៉ា រួមជាមួយក្រុមការងារដែលរស់នៅសហរដ្ឋអាមេរិក បានត្រឡប់មកលេងស្រុកកំណើត និងមកចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ កក្ដដា ២០២៣ ខាងមុខនេះ។ ការជួបជុំនេះប្រកបដោយក្តីស្រលាញ់ និងសន្តិភាពពិតប្រាកដ និងបានចែករំលែកបទពិសោធន៏គ្នាទៅវិញទៅមកដោយភាពរីករាយ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា បោះជូន គណបក្សប្រជាជនកម្ពុជា លេខរៀងទី…

ទីតាំងល្បែងមាន់ឣនឡាញ ដែលស្ថិតនៅ ភូមិក្រាំងរអូត ឃុំសំរោង ភូមិព្រៃជ័រ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

ថ្ងៃសុក្រទី២១ខែកក្កដាឆ្នាំ២០២៣ ពលរដ្ឋ បានលើកឡើងថា ល្បែងស៊ីសង មាន់ជល់តាមឣនឡាញ លោកនាយប៉ុសិ៏និង លោកអធិការស្រុកសំរោង ហាក់បីដូចជាមិនអើពើដល់រឿងល្បែងនេះសោះ ឬមួយលោកអធិការនិងនាយប៉ុស៏ិកំពុងតែទទួលបាន…..?…ពីរពួកកាងល្បែង.??????ឬមិនមានសមត្ថភាពបង្រាបឬមិនហានជាមួយពួកកាងល្បែងស៊ីសងនោះទេីបលោកមិនហ៊ានបង្រ្កាប.?????? ពលរដ្ឋស្នើសុំ លោកអភិបាលខេត្តតាកែវ ឯកឧត្តមអ៊ូចភានិងលោកស្នងការឈាងសុផាន់រ៉ាសម្ដេច ក្រឡា ហោម ស ខេង សូមលោកមេត្តាជួយអន្តរាគមន៍ និងបិទល្បែងស៊ីសងមាន់ជល់ឣនឡាញតាមភូមិឃុំនេះអោយបានផងទាន! ពលរដ្ឋបានលើកឡើង ថា បទបញ្ជារបស់ សម្ដេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា សម្ដេចក្រឡា ហោម ស ខេង…

នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល

និងជាប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ រាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្តមអនុប្រធានក្រុមការងារចុះជួយខណ្ឌ រួមទាំងក្រុមការងារខណ្ឌ សង្កាត់ ភូមិ យុវជន យុវនារី បានបន្តចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដើម្បីជូន សម្តេចតេជោ បន្តដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី២៣…

You missed