Month: December 2023

ល្បែងមាន់ជល់បើកជាប់ប៉ុសិ៍ប៉ូលីសក្នុងភូមិសាស្ត្រខេត្តកំពង់ធំសង្ស័យជាប់ពាក់ព័ន្ធផលប្រយោជន៍។

: ថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៣ តាមប្រភពពីប្រជាពលរដ្ឋដែលបានរាយការណ៍មកអង្គភាពរបស់យើងសុំមិនបញ្ចេញឈ្មោះថា ក្នុងទឹកដី ភូមិអូដូង ឃុំម្សាក្រង ស្រុកស្ទោងនិងឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកល្បែងសុីសង ជល់មាន់តាមអនឡាញ សមត្ថកិច្ចមិនហ៊ានបង្រ្កាបនោះឡើយមើលទៅហាក់បីដូចជាត្រូវដងត្រូវផ្លែជាមួយនឹងអាជ្ញាធរសមត្ថកិច្ចជាពិសេសគឺលោកអធិការនិងលោកមេប៉ុសិ៍្តតែម្ដង។ ប្រជាពលរដ្ឋដាក់ជាចម្ងល់ថាហេតុអ្វីក៏លោកមេប៉ុស្តិ៍និងលោកអធិការ មិនមានវិធានការបង្ក្រាប?…. ជាក់ស្ដែងនឹងថ្ងៃទី៦ខែធ្នូឆ្នាំ២០២៣វេលាម៉ោង 2:15 នាទីអង្គភាពរបស់យើងខ្ញុំបានចុះទៅដល់ទីតាំងផ្ទាល់ហើយបានរាយការណ៍ជូនទៅដល់លោកមេប៉ុស្តិ៍អំពីការបើកល្បែងជល់មាន់អនឡាញខុសច្បាប់នេះ ថែមទាំងមានវត្ថុតាងរូបភាព វីដេអូឃ្លីប ដែលបានថតអំពីសកម្មភាពចាក់ភ្នាល់លេងជាក់ស្តែងដាក់ជូនលោកអធិការ និងមេប៉ុស្តិ៍ក៏ដោយ គឺលោកមេប៉ុស្តិ៍និងលោកអធិការព្យាយាមគេចវេស។ អង្គភាពសារព័ត៌មានយើងខ្ញុំដែលបានចុះទៅផ្តិតយករូបថតដល់ទីតាំងជាក់ស្ដែងតាមការសំណូមពររបស់ប្រជាពលរដ្ឋដែលបានសុំឲ្យអង្គភាពយើងចុះទៅយករូបភាព រាយការណ៍ជូនទៅលោកអធិការ ធ្វើការបង្ក្រាប ។ តែផ្ទុយទៅវិញលោកអធិការ និងលោកមេប៉ុស្តិ៍ហាក់បីដូចជាកំពុងតែខ្លាចនៅអំណាចរបស់អ្នកប្រព្រឹត្តបទល្មើសបើកល្បែងមាន់អនឡាញទៅវិញ។ អង្គភាពរបស់យើងបានព្យាយាមខលទៅលោកអធិការនិងលោកមេប៉ុស្តិ៍ ប៉ុន្តែក្រោយពីបានទទួលទូរសព្ទហើយឮថាជាអ្នកសារព័ត៌មានលោកអធិការ…

You missed