បទបញ្ជារបស់សម្ដេចអធិបតី ទាក់ទងនឹងករណីល្បែងស៊ីសងហាក់បីដូចជាគ្មានប្រសិទ្ធភាពចំពោះខេត្តបាត់ដំបង…. ខណះ អាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់
រាជធានីភ្នំពេញ៖ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងក្នុង ក្រុងបាត់ដំបង ខេត្តបាត់បង…. កំពុងបើកលេងយ៉ាងពេញបន្ទុកស្ថិតនៅក្នុងភូមិ ជ្រៃកោង ១ទីតាំងផ្ទះតារាងបាល់ទះ និង ក្នុងភូមិអញ្ចាញ ២ទីតាំងខាងមុខផ្សារភួពុយ១ទីតាំង ខាងក្រោយផ្សារភួពុយ១ទីតាំង ។ តាមប្រភពបានទម្លាយឲ្យដឹងថាការបើកល្បែងជល់មាន់អនឡាញនៅក្នុងផ្សារភូពួយនេះគឺចាក់ភ្នាល់ប្រាក់ចាប់ពី 50 ម៉ឺនទៅ មួយលានក្នុងមួយក្តា ខណះអាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ មិនមានវិធានការបង្ក្រាបទាល់តែសោះ។ ប្រភពបានទម្លាយឱ្យដឹងទៀតថាល្បែងស៊ីសងទាំងនោះដែលកំពុងបើកដំណើរការទទួលស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ទំាងក្មេង ទំាងចាស់ ដោយទីតាំងល្បែងស៊ីសងខាងលើនេះ គេបានបញ្ជាក់ថា ជាកន្លែងលេងលុយធំ ចាក់១ក្តាៗវាល់លានៗ ពាក់ព័ន្ធនិងករណីល្បែងស៊ីសង ខាងលើនេះ មហាជនបានសំណូមពរដល់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងឯកឧត្តម…
