មាន់ជល់អនឡាញ របស់លោក ខ្លា នៅក្នុងក្រុងសៀមរាប កំពុងបើកលេងយ៉ាងរលូន សូមអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន មានវិធានការបង្ក្រាបផងទាន…!
ល្បែងស៊ីសងមាន់ជល់អនទ្បាញក្នុងសង្កាត់ជ្រាវ កំពុងបើកលេងយ៉ាងពេញបន្ទប់គ្មានរំខានដល់សមត្ថកិច្ច ខណះ អាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ 👉ថ្ងៃទី ១៤ ខែ កក្កដាឆ្នាំ ២០២៤ សៀមរាប៖ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍អនឡាញមួយកន្លែង កំពុងបើកលេងយ៉ាងពេញបន្ទុកស្ថិតនៅក្នុងភូមិ ខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខណះអាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ មិនមានវិធានការបង្ក្រាបទាល់តែសោះ។ ប្រភពបានទម្លាយឱ្យដឹងថា ល្បែងស៊ីសងទាំងនោះដែលកំពុងបើកដំណើរការទទួលស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយទីតាំងល្បែងស៊ីសងខាងលើនេះ គេបានបញ្ជាក់ថាមានអ្នកសម្របសម្រួលជាមួយនឹងអ្នកកាសែត ដែលបានចុះផ្សាយព័ត៌មានក៏ដូចជាបានផ្ដិតយករូបភាពទីតាំងល្បែងស៊ីសងរបស់ខ្លួនដែលគ្រប់គ្រងនោះ។ ពាក់ព័ន្ធនិងករណីល្បែងស៊ីសង ខាងលើនេះ មហាជនបានសំណូមពរដល់ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ហួត សុធី…
