ថ្ងៃចេញផ្សាយៈ ០៧​ តុលា ឆ្នាំ២០២៣
ល្បែង​ភ្នាល់ ​មាន់ជល់តាម អនឡាញ (Online) កំពុង​រស់ឡើងវិញ ក្នុងស្រុកបាទីខេត្តតាកែវ ។
អាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុក បាទី ព្រមទាំងបណ្តាប៉ុស្តិ៍រដ្ឋបាល មិនបង្ក្រាបសោះដោយសារមេបនល្បែងខ្លះយកច្បាប់ដែលដែលមានចរិតបំផ្លាញប្រជាជនមកប្រើនិងសង្ស័យនគរបាលស្រុកនិងអស់លោកមេប៉ុស្តិ៍មើលមិនឃើញឬធ្វើមិនឃើញ?ប្រភពពីពលរដ្ឋដែលកំពុងដេកព្រួយនូវសកម្មភាពចោរកម្មនិងអំពើហឹង្សាកំពុងកើតក្នុងភូមិពេញបន្ទុកនៅក្នុងស្រុកបាទី បានអោយដឹងថា៖ នៅក្នុងស្រុកបាទី ខេត្តតាកែវ កើតមានល្បែងរាប់សឹបទីតាំង គ្រប់ច្រកល្ហកតាំងពីទីរួមស្រុក រហូតដល់ឃុំ ដែលមានដូចជា៖ នៅចំណុច
-ភូមិ រុន ឃុំចំបក់ ភូមិ រំដួល ឃុំត្រពាំងក្រសាំង ភូមិ កណ្តាល ភូមិលំពង់ ភូមិ ភូមិ ត្រពាំងព្រីង ភូមិភ្នំតូច ឃុំសុភី ស្រុកបាទីខេត្តតាកែវ។
ពលរដ្ឋបន្តថាច្បាប់ហាក់កើតបញ្ច្រាសជើងព្រោះថាច្បាប់បានអនុញ្ញាតិបើកបនល្បែងសុីសងផលធំធេងគឺអសន្តិសុខសង្គមយ៉ាងអាក្រក់បានធ្វើអោយពលរដ្ឋស្លូតត្រង់កំពុងរស់នៅដោយរងារប្រឈមនឹងភាពភ័យតក់ស្លុតនៃអំពើចោរកម្ម ឆក់និងប្លន់នឹងអំពើហឹង្សាក្នុងគ្រួសារ ក្នុងភូមិ ពួកគាត់ព្រួយពីសុវត្ថិភាពកូនៗដែលចេញទៅសិក្សា បែរជាយកលុយទៅចូលលេងតែល្បែងទាំងនោះទៅវិញឥឡូវនេះនៅតាមភូមិឃុំក្នុងស្រុកបាទីមានល្បែងមាន់អនឡាញបន្ទាប់ពីគ្រឿងញៀនបានវាយសម្រុកដល់ភូមិពួកគាត់និងញាំញីសហគមន៍គាត់នៅមិនទាន់ដោះស្រាយបង្ក្រាបបាននៅឡើយផង។ល។
ពលរដ្ឋបន្តថា៖ការអនុញ្ញាត​ឲ្យ​បើក​អាជីវកម្ម​បនល្បែង​នៅ​ទូទាំង​ប្រទេស​នេះ ផ្ដល់​ផលជាក់ស្តែងឥឡូវនេះ គឹនាំអោយកើតអំពើចោរលួច ចោរឆក់ ចោរប្លន់។ជាក់ស្តែងកំពុងកើតមានយ៉ាងគួរអោយភ័យខ្លាចបំផុត។ សកម្មភាពចោរប្លន់ នឹងអំពើហឹង្សាផ្សេងៗ កំពុងពុះកញ្ឋ្រោល មិនថាតែនៅក្នុងស្រុកបាទីខេត្តតាកែវ នោះទេ គឺកំពុងបង្កបញ្ហាដល់សង្គមជាតិទាំងមូលតែម្តង ដោយសារតែបង្កើតល្បែងonline ជល់មាន់ ឡូតូជាច្រើនប្រភេទពេញភូមិតាមជនបទ។ ពលរដ្ឋដាក់ការសង្ស័យថា ការបើកល្បែងខុសច្បាប់យ៉ាងនេះគឺ គេត្រូវរូវ គ្នាជាមួយនឹងអាជ្ញាធរសមត្ថកិច្ចអស់ហើយ។
ចម្ងល់នេះមិនអាចសុំអធិការស្រុកបាទីបកស្រាយបានទេដោយលោកមិនលើកទូរសព្ទ័ពីម្សិលមិញ៕
ការិយាល័យផ្សាយ ០១២​ ៧៧ ៨៧ ៨៤

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed