
ពលរដ្ឋថាច្បាប់ហាក់កើតបញ្ច្រាសជើង ព្រោះថាច្បាប់បានអនុញ្ញាតិបើកបនល្បែងសុីសង ផលធំធេងគឺអសន្តិសុខសង្គមយ៉ាងអាក្រក់បានធ្វើអោយពលរដ្ឋស្លូតត្រង់កំពុងរស់នៅដោយរងារប្រឈមនឹងភាពភ័យតក់ស្លុតនៃអំពើចោរកម្ម ឆក់និងប្លន់នឹងអំពើហឹង្សាក្នុងគ្រួសារ ។ល។ក្នុងភូមិពួកគាត់ព្រួយពីសុវត្ថិភាពកូនៗដែលចេញទៅសិក្សាបែរជាយកលុយទៅចូលលេងតែល្បែងទាំងនោះទៅវិញឥឡូវនេះនៅតាមភូមិសង្កាត់ខណ្ឌមានល្បែងអនឡាញបន្ទាប់ពីគ្រឿងញៀនបានវាយសម្រុកដល់ភូមិពួកគាត់និងញាំញីសហគមន៍គាត់នៅមិនទាន់ដោះស្រាយបង្ក្រាបបាននៅឡើយផង។ល។
ពលរដ្ឋបន្តថា៖ការអនុញ្ញាតឲ្យបើកអាជីវកម្មបនល្បែងនៅទូទាំងប្រទេសនេះ ផ្ដល់ផលជាក់ស្តែងឥឡូវនេះ គឹនាំអោយកើតអំពើចោរលួច ចោរឆក់ ចោរប្លន់ជាក់ស្តែងកំពុងកើតមានយ៉ាងគួរអោយភ័យខ្លាចបំផុត។ សកម្មភាពចោរ នឹងអំពើហឹង្សាផ្សេងៗ កំពុងពុះកញ្ឋ្រោល មិនថាតែនៅក្នុងខណ្ឌ៧មករា នោះទេ គឺកំពុងបង្កបញ្ហាដល់សង្គមជាតិទាំងមូលតែម្តង ដោយសារតែបើកលេងល្បែងជាច្រើនប្រភេទ។
សំនូមពរពលរដ្ឋ សូម ឯកឧត្តម ជួន ណារិន ស្នងការនគបាលរាជធានី មេត្តាជួយចាត់វិធានការ៕
ការិយាល័យផ្សាយ ០១២ ៧៧ ៨៧ ៨៤
