កណ្តាល ÷ សង្ស័យមានការពាក់ព័ន្ធ ផលប្រយោជន៍ទេដឹង ទើបលោកវិរសេនីយ៍ឯក ឡេង សុខរុន អធិការ ស្រុក កណ្តាលស្ទឹង  មិនហ៊ានបង្ក្រាប បទល្មើសកំពុងបើកល្បែងស៊ីសងមាន់អនឡាញ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៣
បទល្មើសបើកល្បែង ជល់មាន់ អនឡាញជាច្រើនកន្លែងក្នុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រហែលជា លោក វិរសេនីយ៍ឯក​ ឡេង សុខរុន អធិការស្រុកកណ្តាលស្ទឹងមើលមិនឃើញឬធ្វើមិនឃើញទើបបើកលេងយ៉ាងគក្រឹកគគ្រេង ស្ថិតនៅភូមិបាគូទីឃុំបាគូភូមិស្រែគោកភូមិអន្លង់រមៀតឃុំអន្លង់រមៀតអាជ្ញាធរសមត្ថកិច្ចមិនអើពើធ្វើការចុះបង្ក្រាបនោះឡើយ។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាករណី បើកបន ល្បែងជល់មាន់អនឡាញបែបនេះគឺមានការពាក់ព័ន្ធជាមួយនឹង មន្ត្រីមូលដ្ឋាន ទើបមិនហ៊ានបង្រា្កប ទោះបីខាងសារព័ត៌មានបានផ្ញើរទីតាំងនិងរូបភាពកំពុងតែលេងពិតប្រាកដ សុំការសហការណ៍ពីលោកអធិការក៏ដោយតែលោកអធិការមិនបានសហការណ៍ឡើយ។

អង្គភាពសារព័ត៌មានរបស់យើងបានចុះទៅយកព័ត៌មានផ្ទាល់និងបានផ្ដិតរូបភាពកំពុងបើកលេងជាក់ស្ដែងជម្រាបជំរាបជូនទៅអធិការមិនមានចំណាត់ការអ្វីនោះទេ..។


ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម អភិបាលខេត្តកណ្តាល និង ឯកឧត្តម ស្នងការខេត្តកណ្តាល ជាពិសេស ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង ចាត់វិធានការ ដុះក្អែលមន្ត្រីអសកម្មដែលពាក់ព័ន្ធ ធ្វើការបង្ក្រាបបទល្មើសមាន់ជល់អនឡាញខុសច្បាប់ នេះដើម្បីរក្សាបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថិភាព  ស្របតាមប្រសាសន៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ដែលមានប្រសាសន៍ថាអាណត្តិទី៧ យើងនឹងអាចប្រើពាក្យថាសង្គមយុត្តិធម៌បានច្រើនជាងមុន ។

ប្រជាពលរដ្ឋសំណូមពរ សុំមេត្តាចាត់វិធានការចំពោះល្បែងមាន់អនឡាញនៅក្នុងភូមិសាស្ត្រខាងលើ ដែលជាទុក្ខកង្វល់របស់ពួកគាត់។

ទំនាក់ទំនងផ្តល់ព័ត៌មាន ០១២៧៧៨៧៨៤

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed