ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន AI Technology Pte. Ltd.

នាព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន AI Technology Pte. Ltd. ដឹកនាំដោយលោក Lim Hua Nam អគ្គនាយកក្រុមហ៊ុន ចូលជួបសម្តែងការគួសម និងពិភាក្សាការងារទាក់ទងនឹងការពិនិត្យលទ្ធភាព និងឱកាស លើកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើទំនើបកម្មលើបច្ចេក

វិទ្យាបញ្ញាសិប្បនិម្មិត(Artificial Intelligence – AI) ដើម្បីចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ជាពិសេស ។

ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ជាដើម សំដៅលើកកម្ពស់វិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ។

ឱ្យមានភាពទំនើប និងភាពធន់ខ្ពស់ ស្របតាមបរិបទសង្គមឌីជីថល ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។ ជំនួបនេះមានការអញ្ជើញចូលរួមពី លោកជំទាវ រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed