#ចេញផ្សាយនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២៣#

៖ មហាជនបានសំណូមពរដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត តាកែវ និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត តាកែវ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់ផ្ទះបើកជល់មាន់អនឡាញខុសច្បាប់ ជាច្រើនកន្លែងក្នុង ស្រុកបាទីបើកលេងល្បែង«ភ្នាល់មាន់ជល់ និងល្បែងជាច្រើន តាមប្រព័ន្ធអនឡាញ  ជាពិសេសនៅក្នុង ឃុំសុភី ផ្គើននិងបទបញ្ជាថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត(ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។


មហាជននៅក្នុងស្រុក បាទី បានលើកឡើងថា?ជាទូទៅ ក្រុមអ្នកញៀនល្បែងតែងតែពពាក់ ពពូន ផ្គុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង តាមអនឡាញគ្មានញញើតនិងទោសទណ្ឌ បន្តិចណាទាល់តែសោះ។ ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជារបស់របស់ថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើស ល្បែងស៊ីសងនៅទូទាំងរាជធានីខេត្តនោះឡើយ។

 

 

 

មហាជនខាងលើ បានលើកឡើងទៀតថា? អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងស្រុកបាទី ជាពិសេសមេប៉ុស្តិ៍សុភី បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងល្បែងស៊ីសងចាក់មាន់ជល់តាមអនឡាញខាងលើនេះ ក៌ដូចជានាំគ្នាផ្គើននិងបទបញ្ជា របស់ថ្នាក់ដឹកនាំ សង្ស័យតែទីតាំងល្បែងស៊ីសងតាមអនឡាញខាងលើនេះ ជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងប៉ុសិ៍សុភីទេដឹង?។

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed