ល្បែងស៊ីសងមាន់ជល់អនទ្បាញក្នុងក្រុងសៀមរាប កំពុងបើកលេងយ៉ាងពេញបន្ទុកគ្មានរំខានដល់សមត្ថកិច្ច ខណះ អាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ ហាក់ត្រូវដងត្រូវផ្លែ….

សៀមរាប៖ ល្បែងស៊ីសងមាន់ជល់តាមអនឡាញជាច្រើនកន្លែង កំពុងបើកលេងយ៉ាងពេញបន្ទុកស្ថិតនៅក្នុងភូមិ ខ្នារ សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ជាច្រើនទីតាំងយ៉ាងអាណាធិបតេយ្យ មិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ។
សមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ មិនមានវិធានការបង្ក្រាបទាល់តែសោះ ហាក់បីដូចជាត្រូវដងត្រូវផ្លែ។
ប្រភពបានទម្លាយឱ្យដឹងថា ល្បែងស៊ីសងទាំងនោះដែលកំពុងបើកដំណើរការទទួលស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយទីតាំងល្បែងស៊ីសងជាច្រើនកន្លែងខាងលើនេះ គេបានបញ្ជាក់ថាមានអ្នកសម្របសម្រួល (ហៅថាបងខ្លា) ពេលដែលក្រុមការងាររបស់យើងចុះទៅយកព័ត៌មាននិងផ្ដិតយករូបភាព ទីតាំងល្បែងស៊ីសង អ្នកញៀនល្បែងបានបង្ហើបប្រាប់មកភ្នាក់ងារយើងថាជាទីតាំងរបស់មេខ្លា (រហស្សនាមមេល្បែងបងខ្លា) យើងក៏មិនដឹងថាតើមេខ្លាជាអ្នកមានឥទ្ធិពលអំណាចប៉ុណ្ណានោះទេដែលធ្វើព្យុះធ្វើភ្លៀងបើកល្បែងស៊ីសងនៅក្នុងក្រុងសៀមរាបបានយ៉ាងរំភើយមិនរំខានដល់សមត្ថកិច្ច។


ពាក់ព័ន្ធនិងករណីល្បែងស៊ីសង ខាងលើនេះ មហាជនមានចម្ងល់ជាខ្លាំងទាក់ទងនឹង បងខ្លា ជានរណា ? ទើបលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប មិនបង្ក្រាប ឬមួយក៏លោកមិនដឹងព័ត៌មានទាក់ទងនឹងបើកល្បែងខុសច្បាប់នេះ ជាចុងក្រោយមហាជនសំណូមពរដល់ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត សូមមេត្តាពិនិត្យនិងចាត់វិធានការ ចុះមកបង្រ្កាបទីតាំងល្បែងស៊ីសងមាន់ជល់តាមអនទ្បាញខាងលើនេះផង ដើម្បីអនុវត្តនូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា៕
👉ទំនាក់ទំនងផ្ដល់ព័ត៌ 060.323.777




