លោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ អញ្ជើញ​ប្រកាស​តែងតាំង​មុខតំណែង​អ​ធិការ​នគរ​បាល​ក្រុង​ច្បារមន​
………………
នៅរដ្ឋបាលក្រុងច្បារមន​ នារសៀ​ល​ថៃ្ងទី​៣០​ ខែតុលា​ ឆ្នាំ២០២​៤​ លោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នង​កា​រ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានអញ្ជើញ​ពិធី​ប្រកាស​តែងតាំ​ង​មុខតំ​ណែ​ង​ អ​ធិការ​នគរបាល​ក្រុង​ច្បារ​មន​ ថ្មី​ ដោ​យមាន​ការ​ចូលរួម​ពី​លោ​ក​ លោកស្រី​ ស្នងការរង​ ទ​ទួ​ល​ដឹកនាំ​ទិសក្រុងច្បារ​មន​ លោក​ស្នងការ​រង​ ទទួ​ល​ផែនការ​ងារ​ជំនា​ញ​ លោ​ក​អ​ភិបាល​ក្រុង​ច្បារមន​ លោកប្រធាន​ក្រុមប្រឹក្សា​ក្រុង​ច្បារ​មន​ លោកអធិការ​នគរបាល​ក្រុង​ ស្រុក​ លោកមេបញ្ជាការ​កងរាជអា​វុធហត្ថ​ មេបញ្ជាកា​រតំបន់ប្រតិបត្ដិការសឹករងក្រុងច្បារ​មន​ លោក​អធិ​ការ​រង​ចំណុះក្រុងច្បារមន​ លោក​នា​យ​ នាយរង​ផ្នែក​ លោកនាយ​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំង​ ៥ចំណុះ​ លោកចៅសង្កាត់​ ក្រុមប្រឹក្សា​សង្កាត់​ មន្រ្ដី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​។




យោងតាម​ប្រកាសលេខ​ ៦៤៩៣​ ប្រ.ក​ ចុះថ្ងៃចន្ទ ១២​កើត ខែ​អស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤​ ស​ម្រេច​ផ្ទេរភារកិច្ច​ និងតែងតាំងមុខ​តំ​ណែ​ង​ លោកវរសេនីយ៍ទោ​ យ័ន្ត​ សង្ហារ​ អត្ដលេខ​ ៧៨​៤​៦៨​ ពីអធិការរង​ នៃអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មា​នជ័យ​ ចំ​ណុះស្នងការ​ដ្ឋាន​នគរបា​ល​រាជធានី​ភ្នំពេញ​ មកជាអធិ​កា​រ​នគរបាល​ក្រុង​ច្បារ​មន​ នៃអធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​ ចំណុះ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ជំនួស​លោកវរសេនី​យ៍ទោ​ សំអាង​ ផានី​ ដែលផ្លាស់ប្ដូរ​ទៅបម្រេីការងារ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​។

មានប្រសាសន៍​ផ្ដាំផ្ញើ​ក្នុងពិធី​ប្រកា​ស​តែងតាំង​មុខតំ​ណែង​អធិការ​នគ​រ​បាល​ក្រុង​ច្បារមន​ លោកអភិបា​ល​ក្រុង​ច្បារ​ម​ន​ ទឹម​ ផានូ​ បានផ្ដាំផ្ញេីនិងចូលរួមអបអរសា​រទរ​ចំពោះ​លោកវរសេនីយ៍ទោ​ យ័ន្ត​ សង្ហារ​ ដែលត្រូវ​បាន​ថ្នាក់​ដឹកនាំ​តែងតាំង​ប្រគល់ភារកិច្ចនាឱកាស​នេះ​ លោ​កបានលេីកឡេីងថា​ សុភាសិត​មួយ​ឃ្លា​ “​ថ្នាក់​លេីទុកចិត្ដ​ផ្ដល់ទំនុកចិត្ដ​ ទេីបប្រគល់ភារកិច្ចជូន​ និយាយពា​ក្យស្លោក​សត្វស្វា​ គឺ​សត្វស្វា​ក្មេង​ និងសត្វស្វាចាស់​”​ នេះជាពាក្យន័​យធៀប​សូ​មគិតថា​ មែកឈេីមិនប្រាកដថាមិនពុកផុយនោះទេ​ សូម​ប្រយ័ត្ន​គ្រប់​ពេលវេលា​ បន្ទាប់​មក​​លោកឧត្ដមសេនី​យ៍​ទោ​ ស្នងការ​ បានមានប្រសាសន៍​កត់សម្គាល់​ណែនាំ​ជាអនុសាសន៍ថា​ អ្នកមកក្រោយ​រៀនសូត្រ​ពីគ្នា​ អ្នក​ចាស់មុនៗ​ ពិសេស​កត្ដាសាមគ្គីភាព​ និងចេះទទួល​ខុ​សត្រូវ​និងអនុវត្ដ​អោយ​ស្របតាមគោលការណ៍​ទាំងកិច្ច​កា​រជំនាញ​មូលដ្ឋាន​ ប្រធាន​អង្គភាព​គឺជាអ្នកទទួ​លខុស​ត្រូវ​មុនគេលេីកិ​ច្ច​ការទាំងអស់​ ក្នុងនោះការ​សិក្សា​ស្វែងយ​ល់អំពីទឹកចិត្ដមន្រ្ដី​ ទាំងក្ដៅត្រជាក់​ ចេះចុះសួរសុខទុក្ខនិង​គាំ​ពារ​មន្រ្ដី​ក្រោមឱវាទ​ ការក​សាងអង្គភាព​ ការប្រជុំដកបទពិ​សោធ និង​កា​រពិនិត្យផែនការទិសដៅការងារ​ ដែលបាន​ដាក់​និងលេីកទិសដៅអនុវត្ដបន្ដ​ មនុ​ស្ស​ណាក៏ចេះខុស​ និង​មានកំ​ហុសដែរ​ តែការខុសគឺត្រូវបា​នកាត់បន្ថយអោ​យ​នៅ​កម្រិត​ទា​បបំផុត​ ជាចុងក្រោយ​លោកស្នង​កា​រ​ បានលេីកទឹកចិត្ដអោយមានការ​កសាងអង្គភាព​ជាមុន​ តា​មលទ្ធភា​ព​ជាក់ស្តែង​ លោកគាំទ្រចូលរួមឧបត្ថម្ភជាថវិកា​តាមលទ្ធ​ភា​ព​ជាក់ស្តែង​ និងបានប្រគ​ល់នូវថវិកា​ដ​ល់អធិការដ្ឋាន​ន​គរបាល​ក្រុង​ច្បារ​មន​ រដ្ឋ​បា​ល​ក្រុង​ច្បារមន​ និងអង្គភាព​បញ្ជាកា​រដ្ឋានទាំងពី​រ ថតរូបអនុស្សារីយ៍៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed