Author: admin

ឃាត់ខ្លួនមនុស្សជិត៣០នាក់ ក្នុងករណីបង្ខាំងមនុស្សជំរិតទារប្រាក់នៅខណ្ឌឬស្សីកែវ….

(ភ្នំពេញ)៖ មនុស្សប្រុសស្រីជិត៣០នាក់ត្រូវ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវសហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយការិយាល័យជនអន្ដោប្រវេសន៍នៃស្នងការដ្ឋាននរគបាលរាជថានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់ស្នងការនរគបាលរាជធានីភ្នំពេញ ទាំងកណ្ដាលរាត្រី ក្នុងករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នៅបុរីមួយកន្លែងក្នុងខណ្ឌឬស្សីកែវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៣ តាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលចូលរួមប្រតិបត្តិការនេះបានឱ្យដឹងថា ទីតាំងនេះជាក្រុមហ៊ុនអនឡាញ ដោយមានបុគ្គលិកបម្រើការងារ ជាច្រើននាក់មានទាំងជនជាតិចិន និងជនជាតិខ្មែរ នៅពេលដែលបុគ្គលិកជាជនជាតិខ្មែរ ដាក់ពាក្យសុំឈប់ពីការងារ ថៅកែជាជនជាតិចិន មិនអនុញ្ញាតឱ្យឈប់ទេ ព្រមទាំងបង្ខាំងមនុស្សមិនឱ្យចេញក្រៅ និងបានតេទៅសាច់ញាតិជនរងគ្រោះនៅឯខេត្តស្វាយរៀង ដោយទារប្រាក់ក្នុងម្នាក់ៗចំនួន២៥០០ដុល្លារ ថែមទៀត ពេលសាច់ញាតិជនរងគ្រោះមកដល់ ក៏បានទៅដាក់ពាក្យបណ្ដឹង…

រសៀលថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អញ្ជើញចូលរួមក្នុង ពិធីបិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា

នៅរសៀលថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អញ្ជើញចូលរួមក្នុង ពិធីបិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា។ អាណត្តិទី៥ នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា។

ឈ្មួញបើកល្បែងស៊ីសងមាន់ជល់អនឡាញជាច្រើនកន្លែង នៅក្រុងសៀមរាប ខេត្តសៀមរាប សប្បាយកើបលុយ រីឯសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ ហាក់ដូចជាធ្វើមិនឃើញឬឃើញធ្វើមិនឃើញ?……

♥ចេញផ្សាយថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៣ #ខេត្តសៀមរាប 012 77 87 84 ក្រុងសៀមរាប-ប្រជាជាពលរដ្ឋសូមឲ្យអង្គភាពរបស់យើងខ្ញុំចុះទៅយកព័ត៌មាននៅលើទីតាំងបើកល្បែងមាន់ជល់អនឡាញ ជាច្រើនកន្លែង … ១/នៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំក្នុងតារាងបាល់ទះ8888 ។ ២/ភូមិវិហាចិន២ទីតាំង ក្នុងហាងកាហ្វេរ១និងក្នុងតារាងបាល់ទះ១ទល់មុខគ្នាតែម្តង។ ៣/ភូមិចុងកៅសូ សង្កាត់ស្លក្រាម១ទីតាំង ៤/ក្នុងតារាងបាល់ទះ១៦៩ ១ទីតាំង ៥/ភូមិអញ្ចាញ ១ទីតាំង ហាងកាហ្វេ ៦/ខាងក្រោយបុរី សៀង ណាំ ក្នុងតារាងបាល់ទះ ១ទីតាំង។ ក្រុងសៀមរាប ខេត្តសៀមរាប ភ្នាល់ជល់ដាក់លុយ…

ដឹងការពិតហើយ ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធ …

Update ៖ ដឹងហើយ ! ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ អនុប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​បក្សពួក​ ៤​ នាក់​ ទៀត​ មិនមាន​ពាក់​ព័ន្ធ​ បទល្មើស​គ្រឿងញៀន​ទេ​ ប៉ុន្តែ​ អាច​ពាក់ព័ន្ធ​ បទល្មើស​ កំហែង​យក​ ភ្នំពេញ ៖ លោកនាយឧត្ដមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការ​រង​នគរបាលជាតិ​ ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ បានអោយដឹងថា​ ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ អនុប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​…

អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍…

អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍… នារសៀលថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គស្នងការរង ប្រធាន អនុប្រធាននាយកដ្ឋាន ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នាយ…

ឈ្មួញបើកល្បែងស៊ីសងមាន់ជល់អនឡាញជាច្រើនកន្លែង នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម សប្បាយកើបលុយ រីឯសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ ហាក់ដូចជាធ្វើមិនឃើញឬឃើញធ្វើមិនឃើញ?……

ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៣ #ស្រុកព្រៃឈរ ខេត្តកំពង់ចាម #ព្រៃឈរ-ប្រជាជាពលរដ្ឋស្នើរសុំឲ្យអង្គភាពរបស់យើងខ្ញុំចុះទៅយកព័ត៌មាននៅលើទីតាំងបើកល្បែងមាន់ជល់អនឡាញ ជាច្រើនកន្លែង …ជាក់ស្ដែង ១/នៅភូមិ ស្លែង ឃុំ ជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (កំពុងបើកលេង)មានរូបភាព វីដេអូ ២/ភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កំពុងបើកលេង (មានរូបភាព វីដេអូ) ភ្នាល់ជល់ដាក់លុយ ប្រាក់លាន ហោ កញ្រៀវ មិនឃើញមានសមត្ថកិច្ចពាក់ព័ន្ធចុះទៅបង្ក្រាបនោះទេ។ ប្រជាពលរដ្ឋការសង្ស័យថា នេះគឺជាការ អសមត្ថភាពរបស់លោកអធិការស្រុកព្រៃឈររា ក្នុងការបង្ក្រាបបទល្មើសឬក៏យ៉ាងណា?..…

សូមអបអរសាទរចំពោះស្នាដៃរបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដែលបានចុះបង្ក្រាបទីតាំងទូបាញ់ត្រីក្នុង KTV SKY

តាមការចង្អុលបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ។ លោកអធិការនគរបាលក្រុងប៉ោយប៉ែត លោកវីរៈសេនីយ៍ឯក សៅ សារឿន បានចុះបង្ក្រាបទីតាំងខារ៉ាអូខេយីហោ SKY KTV ឃាត់ខ្លួនមនុស្សប្រុសស្រី១០៧នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀន…. បន្ទាយមានជ័យ: អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង២៣:៥០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងដែលមានយីហោ SKY…

ល្បីដូចគេថាមែនទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ក្នុង KTV ស្កាយ បើកលេងយ៉ាងអាណាធិបតេយ្យគ្មានខ្លាចសមត្ថកិច្ច។

ចេញផ្សាយថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ ២០២៣ ល្បីដូចគេថាមែនទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ក្នុង KTV ស្កាយ និង KTV ឃ្វីន បើកលេងយ៉ាងអាណាធិបតេយ្យគ្មានខ្លាចសមត្ថកិច្ច។ ទីតាំងល្បែងទូហ្គេមបាញ់ត្រីមួយកន្លែង ជ្រកក្រោមស្លាកខារ៉ាអូខេ ស្កាយ ស្ថិតក្នុង ភូមិ អូរជ្រៅ សង្កាត់អូជ្រៅ (ក្នុងKTV ស្កាយ) ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យកំពុងបេីកលេងយ៉ាងរំភេីយ ដែលដំណើរការបេីកលេងយ៉ាងពពាក់ពពូនរបស់ក្រុមញៀនល្បែង ដោយគ្មានខ្លាចញញើត និងសមត្ថកិច្ចបន្តិចណាទាល់សោះ។ សចេ   បើទោះបីកន្លងមក ប្រមុខរាជរដ្ឋាភិបាលសម្ដេចបានមានប្រសាសន៍ ថា…

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការកាលពីថ្ងៃទី១៦ តុលា ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា ។ មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ”។  អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានលំដាប់ថ្នាក់នៃការហោះហើរប្រភេទ4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើការចុះចតបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។…

ល្បែងមាន់ជល់អនឡាញស្ថិតនៅក្នុងភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កើតឡើងដូចជំងឺមហារីកដែលមិនអាចទប់ស្កាត់បាន ដោយសារ ភាពអសកម្មរបស់លោក មេប៉ុស្តិ៍ព្រែកប្រានិងលោកអធិការ ច្បារអំពៅ។

ល្បែងមាន់ជល់អនឡាញស្ថិតនៅក្នុងភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កើតឡើងដូចជំងឺមហារីកដែលមិនអាចទប់ស្កាត់បាន ដោយសារ ភាពអសកម្មរបស់លោក មេប៉ុស្តិ៍ព្រែកប្រានិងលោកអធិការ ច្បារអំពៅ។ ភ្នំពេញ : ថ្ងៃទី២៤ ខែតុលឆ្នាំ២០២៣ តាមប្រភពពីប្រជាពលរដ្ឋដែលបានរាយការណ៍មកអង្គភាពរបស់យើងសុំមិនបញ្ចេញឈ្មោះថា ក្នុងទឹកដី ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មានការបើកល្បែងជល់មាន់អនឡាញ យ៉ាងហោចណាស់៥ ទីតាំង ។ល្បែងមាន់ជល់នេះគេឃើញមានការចាក់ភ្នាល់ លុយរាប់លានរៀល ហើយម្ចាស់បនល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញ មិនខ្លាចញញើតដល់សមត្ថកិច្ចនោះឡើយ។មើលឫកពីហាក់បីដូចជាត្រូវដងត្រូវផ្លែជាមួយនឹងអាជ្ញាធរសមត្ថកិច្ចជាពិសេសគឺលោកអធិការច្បារអំពៅនិងលោកមេប៉ុស្តិ៍ព្រៃប្រាតែម្ដង។ ប្រជាពលរដ្ឋដាក់ជាចម្ងល់ថាហេតុអ្វីក៏លោកមេប៉ុស្តិ៍ព្រែកប្រានិងលោកអធិការច្បារអំពៅ មិនមានវិធានការបង្ក្រាប។ ជាក់ស្ដែងនឹងថ្ងៃទី 24 ខែតុលាឆ្នាំ 2023…

ថ្ងៃ ចន្ទ័ ទី 23 ខែសីហា ឆ្នាំ២០២៣ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាំអំណោយកាកបាទក្រហមចែកជូនពលរដ្ឋ។

ថ្ងៃ ចន្ទ័ ទី 23 ខែសីហា ឆ្នាំ២០២៣ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាំអំណោយកាកបាទក្រហមចែកជូនពលរដ្ឋ។ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកនាយកសាខា មន្រ្តីសាខាកាកបាទក្រហមខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនដល់គ្រួសារដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងចំនួន២២០ខ្នងផ្ទះ នៅភូមិតាក្តុល…

ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី 4 របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព។

ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី 4 របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ភ្នំពេញ៖នៅថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពបានបើកវគ្គបណ្ដុះបណ្ដាលលើកទី៤ របស់ខ្លួន ដោយមានការចូលរួមពីសិក្ខាកាម ជាអ្នកសារព័ត៌មានប្រមាណជាង 140 នាក់មកពី ៣០ អង្គភាពរាជធានីខេត្តក្រុង ក្រោមអបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។…

រដ្ឋបាលខេត្តប៉ៃលិន ច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា ថ្នាក់ដឹកនាំខេត្តនេះ ឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារ។

រដ្ឋបាលខេត្តប៉ៃលិន ច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា ថ្នាក់ដឹកនាំខេត្តនេះ ឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារ   ប៉ៃលិន)៖ អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាថ្នាក់ដឹកនាំខេត្តនេះ បានឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារ។ សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តប៉ៃលិន បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននាថ្មីៗនេះ ជុំវិញករណីប្រជាពលរដ្ឋពីរនាក់ បានប្តឹងលោកស្រីបាន ស្រីមុំ , លោក ហុក សុផល…

លោក ឆាយ កែវមុន្នី អធិការស្រុកបាទីនិង លោក ស្រ៊ុន ស្រុង មេប៉ុស្តិ៍សុភីមិនហ៊ានបង្ក្រាបល្បែងជល់មាន់អនឡាញនៅក្នុងមូលដ្ឋាន សង្សយ័ត្រូវថ្នាំសណ្ដំ

#ចេញផ្សាយនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២៣# ៖ មហាជនបានសំណូមពរដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត តាកែវ និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត តាកែវ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់ផ្ទះបើកជល់មាន់អនឡាញខុសច្បាប់ ជាច្រើនកន្លែងក្នុង ស្រុកបាទីបើកលេងល្បែង«ភ្នាល់មាន់ជល់ និងល្បែងជាច្រើន តាមប្រព័ន្ធអនឡាញ  ជាពិសេសនៅក្នុង ឃុំសុភី ផ្គើននិងបទបញ្ជាថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត(ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។ មហាជននៅក្នុងស្រុក បាទី…

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន AI Technology Pte. Ltd.

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន AI Technology Pte. Ltd. នាព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន AI Technology Pte. Ltd. ដឹកនាំដោយលោក Lim Hua Nam…

You missed