ល្បែងមាន់ជល់អនឡាញស្ថិតនៅក្នុងភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កើតឡើងដូចជំងឺមហារីកដែលមិនអាចទប់ស្កាត់បាន ដោយសារ ភាពអសកម្មរបស់លោក មេប៉ុស្តិ៍ព្រែកប្រានិងលោកអធិការ ច្បារអំពៅ។
ល្បែងមាន់ជល់អនឡាញស្ថិតនៅក្នុងភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កើតឡើងដូចជំងឺមហារីកដែលមិនអាចទប់ស្កាត់បាន ដោយសារ ភាពអសកម្មរបស់លោក មេប៉ុស្តិ៍ព្រែកប្រានិងលោកអធិការ ច្បារអំពៅ។ ភ្នំពេញ : ថ្ងៃទី២៤ ខែតុលឆ្នាំ២០២៣ តាមប្រភពពីប្រជាពលរដ្ឋដែលបានរាយការណ៍មកអង្គភាពរបស់យើងសុំមិនបញ្ចេញឈ្មោះថា ក្នុងទឹកដី ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មានការបើកល្បែងជល់មាន់អនឡាញ យ៉ាងហោចណាស់៥ ទីតាំង ។ល្បែងមាន់ជល់នេះគេឃើញមានការចាក់ភ្នាល់ លុយរាប់លានរៀល ហើយម្ចាស់បនល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញ មិនខ្លាចញញើតដល់សមត្ថកិច្ចនោះឡើយ។មើលឫកពីហាក់បីដូចជាត្រូវដងត្រូវផ្លែជាមួយនឹងអាជ្ញាធរសមត្ថកិច្ចជាពិសេសគឺលោកអធិការច្បារអំពៅនិងលោកមេប៉ុស្តិ៍ព្រៃប្រាតែម្ដង។ ប្រជាពលរដ្ឋដាក់ជាចម្ងល់ថាហេតុអ្វីក៏លោកមេប៉ុស្តិ៍ព្រែកប្រានិងលោកអធិការច្បារអំពៅ មិនមានវិធានការបង្ក្រាប។ ជាក់ស្ដែងនឹងថ្ងៃទី 24 ខែតុលាឆ្នាំ 2023…
