Author: admin

លោកវិរសេនីយ៍ឯក ឡេង សុខរុន អធិការ ស្រុក កណ្តាលស្ទឹង  មិនហ៊ានបង្ក្រាប បទល្មើសកំពុងបើកល្បែងស៊ីសងមាន់អនឡាញ ក្នុងស្រុកកណ្តាលស្ទឹង

កណ្តាល ÷ សង្ស័យមានការពាក់ព័ន្ធ ផលប្រយោជន៍ទេដឹង ទើបលោកវិរសេនីយ៍ឯក ឡេង សុខរុន អធិការ ស្រុក កណ្តាលស្ទឹង  មិនហ៊ានបង្ក្រាប បទល្មើសកំពុងបើកល្បែងស៊ីសងមាន់អនឡាញ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៣ បទល្មើសបើកល្បែង ជល់មាន់ អនឡាញជាច្រើនកន្លែងក្នុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រហែលជា លោក វិរសេនីយ៍ឯក​ ឡេង សុខរុន អធិការស្រុកកណ្តាលស្ទឹងមើលមិនឃើញឬធ្វើមិនឃើញទើបបើកលេងយ៉ាងគក្រឹកគគ្រេង…

និស្សិតខ្មែរដែលបាត់បង់ជីវិតនៅអ៊ីស្រាអែល ចនិស្សិតឈ្មោះ ចាន់ ឧត្តម ជានិស្សិតឆ្នាំទី៣ មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានទទួលមរណៈភាពនៅក្នុងហេតុការណ៍វាយប្រហារបស់ក្រុម ហាម៉ាស់ មកលើប្រទេសអ៉ីស្រាអ៊ែល

ឯកឧត្ដម ជួន ណារិន និងលោកវីរសេនីយ៍ឯក នេត សុីថុន អធិការខណ្ឌ ៧មករា គួរមានវិធានការបង្រាបល្បែងស៊ីសងក្នុងផ្សារទំនើបសុីធីម៉លជាន់ទី៣និងទូបាញ់ត្រីដែរឬទេ…

ពលរដ្ឋថាច្បាប់ហាក់កើតបញ្ច្រាសជើង ព្រោះថាច្បាប់បានអនុញ្ញាតិបើកបនល្បែងសុីសង ផលធំធេងគឺអសន្តិសុខសង្គមយ៉ាងអាក្រក់បានធ្វើអោយពលរដ្ឋស្លូតត្រង់កំពុងរស់នៅដោយរងារប្រឈមនឹងភាពភ័យតក់ស្លុតនៃអំពើចោរកម្ម ឆក់និងប្លន់នឹងអំពើហឹង្សាក្នុងគ្រួសារ ។ល។ក្នុងភូមិពួកគាត់ព្រួយពីសុវត្ថិភាពកូនៗដែលចេញទៅសិក្សាបែរជាយកលុយទៅចូលលេងតែល្បែងទាំងនោះទៅវិញឥឡូវនេះនៅតាមភូមិសង្កាត់ខណ្ឌមានល្បែងអនឡាញបន្ទាប់ពីគ្រឿងញៀនបានវាយសម្រុកដល់ភូមិពួកគាត់និងញាំញីសហគមន៍គាត់នៅមិនទាន់ដោះស្រាយបង្ក្រាបបាននៅឡើយផង។ល។ ពលរដ្ឋបន្តថា៖ការអនុញ្ញាត​ឲ្យ​បើក​អាជីវកម្ម​បនល្បែង​នៅ​ទូទាំង​ប្រទេស​នេះ ផ្ដល់​ផលជាក់ស្តែងឥឡូវនេះ គឹនាំអោយកើតអំពើចោរលួច ចោរឆក់ ចោរប្លន់ជាក់ស្តែងកំពុងកើតមានយ៉ាងគួរអោយភ័យខ្លាចបំផុត។ សកម្មភាពចោរ នឹងអំពើហឹង្សាផ្សេងៗ កំពុងពុះកញ្ឋ្រោល មិនថាតែនៅក្នុងខណ្ឌ៧មករា នោះទេ គឺកំពុងបង្កបញ្ហាដល់សង្គមជាតិទាំងមូលតែម្តង ដោយសារតែបើកលេងល្បែងជាច្រើនប្រភេទ។ សំនូមពរពលរដ្ឋ សូម ឯកឧត្តម ជួន ណារិន ស្នងការនគបាលរាជធានី មេត្តាជួយចាត់វិធានការ៕ ការិយាល័យផ្សាយ ០១២​ ៧៧ ៨៧ ៨៤

ល្បែង​ភ្នាល់​មាន់អនឡាញ (Online) កំពុងរស់ឡើងវិញហើយ ក្នុងស្រុកបាទី ខេត្តតាកែវ។

ថ្ងៃចេញផ្សាយៈ ០៧​ តុលា ឆ្នាំ២០២៣ ល្បែង​ភ្នាល់ ​មាន់ជល់តាម អនឡាញ (Online) កំពុង​រស់ឡើងវិញ ក្នុងស្រុកបាទីខេត្តតាកែវ ។ អាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុក បាទី ព្រមទាំងបណ្តាប៉ុស្តិ៍រដ្ឋបាល មិនបង្ក្រាបសោះដោយសារមេបនល្បែងខ្លះយកច្បាប់ដែលដែលមានចរិតបំផ្លាញប្រជាជនមកប្រើនិងសង្ស័យនគរបាលស្រុកនិងអស់លោកមេប៉ុស្តិ៍មើលមិនឃើញឬធ្វើមិនឃើញ?ប្រភពពីពលរដ្ឋដែលកំពុងដេកព្រួយនូវសកម្មភាពចោរកម្មនិងអំពើហឹង្សាកំពុងកើតក្នុងភូមិពេញបន្ទុកនៅក្នុងស្រុកបាទី បានអោយដឹងថា៖ នៅក្នុងស្រុកបាទី ខេត្តតាកែវ កើតមានល្បែងរាប់សឹបទីតាំង គ្រប់ច្រកល្ហកតាំងពីទីរួមស្រុក រហូតដល់ឃុំ ដែលមានដូចជា៖ នៅចំណុច -ភូមិ រុន ឃុំចំបក់ ភូមិ រំដួល ឃុំត្រពាំងក្រសាំង ភូមិ…

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញទទួលជួប ឯកឧត្តម W.PATRICK MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញទទួលជួប ឯកឧត្តម W.PATRICK MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម W.PATRICK MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៏។

នាទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់!     ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួម…. ពីរ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ផងដែរ៕…

កងកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងខេត្តសៀមរាប…កំពុងរុករកក្មេងលង់ទឹក

*កងកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងខេត្តសៀមរាប…កំពុងរុករកក្មេងលង់ទឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣.. ហេតុការណ៍នេះកើតឡើងនោ់វេលាម៉ោង០៥:ជាងជិតម៉ោង០៦ល្ងោច… កើតហេតុនៅភូមិរលួសខាងលិច ឃុំរលួស​ ស្រុកប្រាសាទបាគង ខេត្តសៀមរាប…។ *ក្មេងស្រីដែលលង់ទឹក…មានឈ្មោះ ម៉ក់ សុភីអាយុ៦ឆ្នាំ…ពេលនេះកងកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានរុករកទុំទាន់រកឃើញ….ទេរព្រោះទឹកច្រើន… *សូមអរគុណកងកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងបានបញ្ចេញកម្លាំងទៅជួយរុករកក្មេងស្រីលង់ទឹក…🙏🙏🙏   សុំជួយរំលែកទុក្ខផង… រាយការណ៍ជាព័ត៌មានបឋ

មុខសញ្ញាឆក់ដ៏សកម្មជាប់ខ្នោះបានម្រេច

ស្រុកត្រាំកក់: ស្ដីពីករណីអំពើលួចដោយមានស្ថានទម្ងន់ទោស(ឆក់កាបូបតាមផ្លូវសាធារណៈ)។ ថ្ងៃពុធ 5 រោចខែភក្របទឆ្នាំថោះបញ្ចស័ក ព.ស2567 ត្រូវនឹងថ្ងៃទី 04 ខែតុលាឆ្នាំ 2023 វេលាម៉ោង 6.37នាទី ចំណុចលើផ្លូវជាតិលេខ03ស្ថិតក្នុងភូមិចំការដៀបឃុំអង្គតាសោមមានករណីអំពើលួចដោយមានស្ថានទម្ងន់ទោសមួយ(ឆក់កាបូប)បង្កឡើងដោយជនសង្ស័យចំនួន02នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូធុនC125ពណ៌សមួយគ្រឿងមិនចាំផ្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះឈ្មោះសេក សារុនភេទស្រីអាយុ 43 ឆ្នាំទីលំនៅភូមិអង្គរជ័យសង្កាត់ដំណាក់កន្ទួត ស្រុកកំពង់ត្រាចខេត្តកំពតនៅពេលដែលជនរងគ្រោះកំពុងជិះម៉ូតូស្ពាយកាបូបតាមផ្លូវជាតិលេខ 03ចេញពីផ្សារអង្គតាសោមដល់ចំណុចកើតហេតុខាងលើ បណ្ដាលឱ្យដួលម៉ូតូអូសប្រហែល 10 ម៉ែត្រ រងរបួសស្រាល តែមិនមានបាត់បង់សម្ភារៈអ្វី ឡើយ។ ក្រោយកើតហេតុភ្លាមដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញា កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដឹកនាំដោយលោករសេនីយ៍ឯក ឌុក ធីយ៉ាអធិការនគរបាលស្រុកសហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងកម្លាំងប្រជាការពារបានចេញធ្វើអន្តរាគមន៍ភ្លាមៗដោយស្ទាក់ឃាត់បានជនសង្ស័យចំនួន02នាក់នៅត្រង់ចំណុចភូមិត្រពាំងខ្នារឃុំអង្គតាសោម។ 1-ឈ្មោះនួន…

ព្រែកជីកហ្វូណនតេជោ

គម្រោង “ព្រែកជីកហ្វូណនតេជោ”                             ជាគម្រោង​ផ្លូវ​នាវាចរណ៍​ ​និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ទន្លេ​បាសាក់​ ​ជាគម្រោង​ប្រវត្តិសាស្ត្រ​ដំបូង​គេ​ក្នុង​វិ​ស័យ​ដឹកជញ្ជូន​ផ្លូវទឹក​របស់​កម្ពុជា​ ​ដើម្បី​ភ្ជាប់​ទន្លេមេគង្គ​ ​និង​ផ្លូវ​សមុទ្រ​ ​។ គម្រោងនេះ នឹងជួយបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងរួមចំណែកធ្វើអោយសង្គមកម្ពុជា កាន់តែមានវឌ្ឍនភាព ខ្លាំងឡើង។ ការ​សាងសង់​ផ្លូវទឹក​ថ្មី​នេះ​ ​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​នឹង​ចំណាយ​ពេល​ប្រហែល​៤​ឆ្នាំ​ដើម្បី​បញ្ចប់​ ​ដោយ​ចំណាយ​ថវិកា​ចំនួន…

សាំងឡើងថ្លៃ៤៥០៛ក្រោយពីរបោះឆ្នោតរួចបានប្រហែលដប់ថ្ងៃ……

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ចកម្ម ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋសូមសំនូមពរដល់ថ្នាក់ដឹកនាំមេត្តា ជួយគិតគូអំពីរតម្លៃ សាំងឡើងថ្លៃនេះផងទាន!……ព្រោះសព្វថ្ងៃពបាករកលុយណាស់៕

​ចាងហ្វាង​​ សុវណ្ណសារព័ត៌មានថ្មី និង​សហការីទាំងអស់​ប្រកាសជា​ឱឡារិក​​ គាំទ្រ​ពេញ​ទំហឹង​ និង​ ដោយ​ការគោរព​ដ៏ខ្ពង់ខ្ពស់​បំផុត​ ប្រសាសន៍​សម្ដេច​តេជោ ហ៊ុន​ សែន ។

ភ្នំពេញ+ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៣ ខ្ញុំ​បាទ​ ចាងហ្វាង​ សុវណ្ណសារព័ត៏មានថ្មី​ និង​ សហការីទាំងអស់​សូម​ប្រកាសជា​ឱឡារិក​គាំទ្រ​ពេញ​ទំហឹង​ និង​ ដោយ​ការគោរព​ដ៏ខ្ពង់ខ្ពស់​បំផុត ​ប្រសាសន៍​សម្ដេច​តេជោ ហ៊ុន​ សែន ។ និង​ គាំទ្រ ​ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ជា​នាយក​រដ្ឋ​មន្ត្រី​អាណត្តិ​ថ្មី នីតិកាល ​ទី​៧​ នៃរដ្ឋ​សភាជាតិ​ ព្រះរាជាណាចក្រ​កម្ពុជា​ ! ៕

នៅក្រោយ ប៉ុស្តិ៍​ប៉ូលីស ​ព្រែកគយ ស្រុកស្អាង អាជ្ញាធរមិនអើពើ បន្តរបង្កើតល្បែង​សុី​សង​មាន់អនឡាញ យ៉ាង​ពេញទំហឹង​ !

#ស្រុកស្អាង÷{27.07.2023}​ មានទីតាំងហាងកាហ្វេមួយកន្លែង ដែលមានស្លាកយីហោ(ដារី កាហ្វេ)​ បង្កប់ល្បែងស៊ីសងមាន់ជល់អនឡាញ​ ដែលស្ថិតនៅ.ក្រោយ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ កំពុង ដំណើរការបើកលេងយ៉ាងរលូន….ប្រហែលជាសមត្ថកិច្ចគាត់មើលមិនឃើញហើយមើលទៅ? ទើបបានជាទីតាំងមួយកន្លែងនេះ គ្មានសមត្ថកិច្ចណាចុះបង្ក្រាប .. #សូមបញ្ជាក់ ទីតាំង​នេះ​ដែលស្ថិតនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ #សង្ឃឹមថា!!! អាជ្ញាធរ័និង​មានចំណាត់ការ ចុះបង្ក្រាប ល្បែងស៊ីសងក៏ដូចជា បទល្មើសនៅ​ក្នុងមូលដ្ឋាននេះ ដើម្បីអនុវត្តន៏ ភូមិ-ឃុំសុវត្ថិភាពទាំង 7 ចំណុចផងចុះ​ ។ សូមបងប្អូនជើសអោយឆ្ងាយពីរល្បែង ដើម្បីគ្រួសារ…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ សូមជម្រាបថា ប្រតិភូសង្កេតការណ៍អន្តរជាតិមានចំនួន៨៥នាក់ក្នុងចំណោម​៣៣៤រូបមកពី៦៥ប្រទេស ដែលនឹងត្រូវសង្កេតការណ៍បោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣កក្កដា ស្អែកនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូទាំងអស់ ជាអ្នកសង្កេតការណ៍អន្តរជាតិដែលបានអញ្ជើញមកចូលរួមពិនិត្យ តាមដាននិងសិក្សា ដកយកបទពិសោធន៍ប្រជាធិបតេយ្យនៅកម្ពុជាដែលបង្ហាញអំពីការរីកលូតលាស់នៃ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អ្នកសង្កេតការណ៍ មកពីប្រទេសមួយចំនួនមានការ​ចាប់អារម្មណ៍ ដូចជា ប្រធានសភាម៉ាឡេស៊ីនៅក្នុងតំណែង ,អតីតនាយករដ្ឋមន្ត្រីស្រីលង្ការ ,អតីតប្រធានសភាប៉ាគីស្ថាន ,គណៈប្រតិភូគណៈកម្មការអចិន្ត្រៃយ៍ ,គណបក្សកុម្មុយនីសចិន…

You missed